អដ្ឋកថា សាមាវតី
ទើបធ្វើកុសលឲ្យក្រៃលែងឡើង ប្រាថ្នាតំណែងនោះ ។ កាលស្ត្រីទាំង ២ ធ្វើ កុសលដរាបដល់អស់ជីវិត កើតក្នុងទេវលោក អន្ទោលនៅក្នុងទេវតា និង មនុស្សនោះឯងអស់មួយសែនកប្ប ។ គ្រានោះ មុនព្រះសាស្តានៃយើងកើតឡើង ។ អហិវាតរោគកើតឡើង ក្នុងដែនអល្លកប្បៈ ក្នុងផ្ទះមួយ មានមនុស្ស ១០ នាក់ខ្លះ ២០ នាក់ខ្លះ ៣០ នាក់ខ្លះ ក៏ស្លាប់ព្រមៗ គ្នានោះឯង ចំណែកបុគ្គលដែលទៅក្រៅដែនក៏រួចផុត ជីវិត ។ បុរសម្នាក់ដឹងរឿងនោះហើយ ក៏នាំបុត្រ និងភរិយារបស់ខ្លួនទៅក្រៅ ដែននោះ ដោយបំណងនឹងទៅដែនដទៃ ។ គ្រានោះ ស្បៀងធ្វើដំណើរដែល យកមកអំពីផ្ទះរបស់បុរសនោះក៏អស់ទៅ ដោយមិនទាន់ឆ្លងផុតផ្លូវកន្តារ ។ កម្លាំងកាយរបស់ពួកគេក៏ថមថយ ។ មាតាបីបុត្រទៅម្តង បិតាក៏បីបុត្រទៅ ម្តង ។ គ្រានោះ បិតារបស់បុត្រនោះគិតថា កម្លាំងកាយរបស់អញថមថយ ហើយ អញនឹងបីកូនដើរទៅ គង់មិនអាចឆ្លងកន្តារទៅបាន បុរសនោះមិនឲ្យ ភរិយាដឹង ឲ្យកូនអង្គុយ ធ្វើអាកប្បកិរិយាហាក់ដូចជាទៅរកទឹក ហើយក៏ដើរ ទៅម្នាក់ឯង ។ គ្រានោះ ភរិយានោះឈររង់ចាំ ចាំមិនឃើញកូនក្នុងដៃ ក៏ ទ្រហោយំ ពោលថា កូនខ្ញុំទៅណា បុរសនោះពោលលួងលោមថា នាងត្រូវការ បុត្រធ្វើអ្វី បើយើងនៅមានជីវិត ក៏នឹងបានកូនទៀត នាងពោលថា បុរស នេះចិត្តអាក្រក់ពេកហ្ន៎ ទើបពោលថា អ្នកទៅចុះ ខ្ញុំមិនទៅជាមួយអ្នកទេ បុរសពោលថា នែនាង ខ្ញុំមិនទាន់ពិចារណា បានធ្វើទៅហើយ ចូរអត់ទោស នោះដល់ខ្ញុំចុះ ហើយក៏បីកូនទៅ ។ មនុស្សទាំងនោះ ឆ្លងផ្លូវកន្តារនោះហើយ