អដ្ឋកថា ឧត្តរានន្ទមាតា

ក្បាលទី 25 · ទំព័រ 727

នាងឧត្តរានោះ កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ នាង កើតក្នុងត្រកូលមួយ នាក្រុងហង្សវតី ស្តាប់ធម្មកថារបស់ព្រះសាស្តា ឃើញ ព្រះសាស្តាទ្រង់ស្ថាបនាឧបាសិកាម្នាក់ ក្នុងតំណែងឯតទគ្គៈ ជាកំពូលជាង ពួកឧបាសិកាសាវិកា ដែលជាអ្នកត្រេកអរក្នុងឈាន ធ្វើកុសលឲ្យក្រៃលែង ឡើង ប្រាថ្នាតំណែងនោះ ។ នាងអន្ទោលក្នុងទេវតា និងមនុស្សអស់សែន កប្ប ក្នុងពុទ្ធុប្បាទកាលនេះ បដិសន្ធិក្នុងគភ៌របស់ភរិយាបុណ្ណសេដ្ឋី អាស្រ័យសុមនសេដ្ឋី ក្នុងក្រុងរាជគ្រឹះ ។ មាតាបិតាដាក់ឈ្មោះថា ឧត្តរា ។ ក្នុងថ្ងៃឆ្លងនក្ខត្តឫក្សមួយ រាជគហសេដ្ឋីហៅនាយបុណ្ណៈមក ពោលថា នែបា បុណ្ណៈ នក្ខត្តឫក្ស ឬឧបោសថនឹងធ្វើអ្វីឲ្យដល់អ្នកក្រីក្របាន កាលបើដូច្នោះ អ្នកនឹងទទួលទ្រព្យថ្លៃឈ្នួលក្នុងថ្ងៃលេងនក្ខត្តឫក្ស ឬ លេងនក្ខត្តឫក្ស ឬនាំគោមានកម្លាំង ផាល និង នង្គ័លទៅភ្ជួរស្រែ នាយ បុណ្ណៈពោលថា លោកម្ចាស់ ខ្ញុំនឹងពិភាក្សាជាមួយប្រពន្ធខ្ញុំសិន ទើបដឹង ហើយប្រាប់រឿងនោះដល់ភរិយា ។ ភរិយាពោលថា ធម្មតាសេដ្ឋីជាឥស្សរជន វាចារបស់គាត់ពោលជាមួយអ្នក រមែងប្រពៃ ចំណែកអ្នកកុំលះបង់ការធ្វើ ស្រែរបស់ខ្លួនឡើយ ។ នាយបុណ្ណៈនោះស្តាប់ពាក្យភរិយាហើយ ក៏ទៅដើម្បី នាំគ្រឿងឧបករណ៍ទៅភ្ជួរស្រែ ។ ថ្ងៃនោះ ព្រះសារីបុត្រចេញអំពីនិរោធសមាបត្តិ គិតថា ថ្ងៃនេះ អាត្មាអញគួរធ្វើការសង្គ្រោះអ្នកណា ក៏ឃើញ ឧបនិស្ស័យរបស់នាយបុណ្ណៈនេះ ក្នុងពេលស្វែងរកភិក្ខា កាន់បាត្រ និងចីវរ ទៅកាន់ទីដែលនាយបុណ្ណៈភ្ជួរស្រែ បង្ហាញខ្លួនក្នុងទីមិនឆ្ងាយ ។