សុប្បិយាឧបាសិកា
ក្បាលទី 25 · ទំព័រ 738
ប្រវត្តិ នាងសុប្បិយាឧបសិកា ក្នុងសូត្រទី ៧ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា គិលានុបដ្ឋាកានំ លោកសម្តែងថា នាងសុប្បិយាឧបាសិកា ជាកំពូលជាងពួកឧបាសិកាដែល ឧបដ្ឋាកភិក្ខុអ្នកមានជំងឺ ។ បានឮមកថា នាងសុប្បិយាឧបាសិកានេះ កាលព្រះពុទ្ធព្រះនាម បទុមុត្តរៈ នាងកើតឡើងក្នុងត្រកូលមួយ នាក្រុងហង្សវតី បន្ទាប់មក ស្តាប់ ព្រះធម្មទេសនា ឃើញព្រះសាស្តាទ្រង់ស្ថាបនាឧបាសិកាម្នាក់ ទុកក្នុងតំណែង ឯតទគ្គៈ ជាកំពូលជាងឧបាសិកា ដែលឧបដ្ឋាកភិក្ខុឈឺ ទើបធ្វើកុសលឲ្យ ក្រៃលែងឡើងប្រាថ្នាតំណែងនោះ នាងអន្ទោលទៅមកក្នុងទេវតា និងមនុស្ស អស់មួយសែនកប្ប ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលមួយ ក្នុងក្រុង ពារាណសី ពុកម្តាយដាក់ឈ្មោះនាងថា សុប្បិយា ។