អដ្ឋកថា សុប្បិយាឧបាសិកា
ចំណេរតមក ព្រះសាស្តា មានភិក្ខុសង្ឃជាបរិវារ បានយាងទៅកាន់ក្រុងពារាណសី ។ ដោយការ គាល់លើកទី ១ បុណ្ណោះ នាងស្តាប់ធម៌ហើយ តាំងនៅក្នុងសោតាបត្តិផល ។ ថ្ងៃមួយ នាងទៅកាន់វិហារដើម្បីស្តាប់ធម៌ ចារិកទៅក្នុងវិហារ ជួបភិក្ខុឈឺ មួយរូប ថ្វាយបង្គំហើយ ធ្វើការទទួល សួរថា លោកម្ចាស់ គួរបានអ្វី ។ ភិក្ខុឈឺឆ្លើយថា គួរបានអាហារមានរសជាតិសាច់ ។ នាងពោលថា ណ្ហើយ ចុះ លោកម្ចាស់ ខ្ញុំនឹងបញ្ជូនមកប្រគេន ថ្វាយបង្គំព្រះថេរៈហើយ ចូលទៅកាន់ ក្រុង ថ្ងៃស្អែកឡើង ក៏បញ្ជូនទាសីទៅផ្សារដើម្បីត្រូវការបវត្តមំសៈ ( សាច់ដែលគេលក់ក្នុងផ្សារ ) ទាសីនោះ រកបវត្តមំសៈពេញក្រុងមិនបាន ក៏ប្រាប់នាងថា រកមិនបានឡើយ ។ ឧបាសិកាគិតថា អញបានប្រាប់ដល់ លោកម្ចាស់ថា នឹងបញ្ជូនសាច់ទៅប្រគេន បើមិនបញ្ជូនទៅ លោកម្ចាស់ កាលមិនបានអំពីទីដទៃ ក៏នឹងលំបាក អញគួរធ្វើសាច់ណាមួយ បញ្ជូនទៅ ប្រគេន ហើយចូលបន្ទប់ ចេរោសាច់ភ្លៅឲ្យដល់ទាសី ប្រាប់ថា នាងចូរយក សាច់នេះ ចម្អិនដោយគ្រឿងផ្សំ នាំទៅវិហារ ប្រគេនដល់លោកម្ចាស់ បើ លោកម្ចាស់សួរដល់ ក៏ចូរប្រាប់ថា ខ្ញុំឈឺ ។ ទាសីនោះក៏បានធ្វើយ៉ាងនោះ ។ ព្រះសាស្តាទ្រង់ជ្រាបហេតុនោះ ស្អែកឡើង ក្នុងវេលាស្វែងរកភត្ត ក៏ មានភិក្ខុសង្ឃជាបរិវារ ទ្រង់យាងទៅកាន់ផ្ទះរបស់ឧបាសិកា នាងដឹងថា ព្រះតថាគត យាងមក ទើបប្រឹក្សានឹងប្តីថា បពិត្រអយ្យបុត្រ ខ្ញុំមិនអាចទៅគាល់ ព្រះសាស្តាបាន សូមអ្នកទៅក្រាបទូលយាងព្រះសាស្តាឲ្យចូលផ្ទះ ហើយគង់ ប្រថាប់ចុះ ។