កាតិយានី
ក្បាលទី 25 · ទំព័រ 740
ទើបនាងតំណាលរឿងដែលខ្លួនធ្វើគ្រប់យ៉ាងថ្វាយ ។ ព្រះសាស្តាសោយស្រេច ហើយ យាងទៅកាន់វិហារ ទ្រង់ប្រជុំភិក្ខុសង្ឃ ហើយទ្រង់តិះដៀលភិក្ខុនោះ យ៉ាងច្រើន ទ្រង់បញ្ញត្តសិក្ខាបទ ។ រឿងនេះ កើតឡើងយ៉ាងនេះ ។ ក្រោយ មក ព្រះសាស្តាប្រថាប់គង់ក្នុងវត្តជេតពនវិហារ កាលទ្រង់ស្ថាបនាពួក ឧបាសិកាទុកក្នុងតំណែងផ្សេងៗ តាមលំដាប់ ទើបទ្រង់ស្ថាបនានាង សុប្បិយាឧបាសិកាទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលជាងពួកឧបាសិកាដែល ឧបដ្ឋាកភិក្ខុអ្នកមានជំងឺ ដូច្នេះ ។