នកុលមាតាគហបតានី
ក្បាលទី 25 · ទំព័រ 743
ប្រវត្តិ នាងនកុលមាតា គហបតានី ក្នុងសូត្រទី ៩ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា វិស្សាសិកានំ លោកសម្តែងថា នកុលមាតាគហបតានី ជាកំពូលជាងពួកឧបាសិកាអរិយសាវិកា អ្នកពោលពាក្យស្និទ្ធស្នាល ពាក្យដែលគប្បីពោលក្នុងរឿងនេះ មាន ន័យដូចបានពោលហើយ ក្នុងឧបាសកបាលីខាងដើមនោះឯង ។ គប្បីជ្រាប រឿងនកុលមាតា ដោយប្រៀបធៀបោក្នុងឧបាសកបាលីនោះឯង ។