កាលីឧបាសិកាកុររឃរិកា កុលឃរិកា
ក្បាលទី 25 · ទំព័រ 744
ប្រវត្តិ នាងកាឡីឧបសិកា អ្នកស្រុក កុររឃរនគរ ក្នុងសូត្រទី ១០ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា អនុស្សវប្បសន្នានំ លោកសម្តែងថា នាងកាឡីឧបាសិកា អ្នកកុររឃរនគរ ជា កំពូលជាងពួកឧបាសិកាដែលប្រកបដោយសេចក្តីជ្រះថ្លា ដែលកើតឡើង ដោយស្តាប់តៗ គ្នាមក ។ បានឮមកថា នាងកាឡីឧបាសិកានោះ កាលព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ នាងកើតឡើងក្នុងត្រកូលមួយ នាក្រុងហង្សវតី កំពុងស្តាប់ធម្មកថារបស់ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ស្ថាបនាឧបាសិកាម្នាក់ទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលជាងពួកឧបាសិកា ដែលជ្រះថ្លាដោយស្តាប់តៗ គ្នាមក ទើបធ្វើ កុសលឲ្យក្រៃលែងឡើង ប្រាថ្នានូវតំណែងនោះ ។