អដ្ឋកថា កាលីឧបាសិកាកុររឃរិកា កុលឃរិកា

ក្បាលទី 25 · ទំព័រ 744

នាងអន្ទោលក្នុងទេវតានិ ងមនុស្សអស់សែនកប្ប ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលមួយ ក្នុង ក្រុងរាជគ្រឹះ ពួកញាតិបានតាំងឈ្មោះនាងថា កាឡី ។ នាងចម្រើនវ័យ ហើយ មានប្តីក្នុងកុររឃរនគរ ។ គ្រានោះ ដោយការនៅរួមគ្នា ទើបនាង មានគភ៌ ។ នាងមានគភ៌គ្រប់កំណត់ហើយ គិតថា ការប្រសូតបុត្រក្នុងផ្ទះ របស់អ្នកដទៃមិនសមគួរ ទើបទៅកាន់កុររឃរនគររបស់ខ្លួន បន្ទាប់អំពី កណ្តាលយប់ ស្តាប់ពាក្យសាតាគិរិយក្ខ និងហេមវតយក្ខ ដែលឈរក្នុង អាកាស លើប្រាសាទរបស់ខ្លួន ពោលពណ៌នាគុណព្រះរតនត្រ័យ កើត សេចក្តីជ្រះថ្លា ដែលបានឮសំឡេងសរសើរគុណព្រះរតនត្រ័យ ក៏តាំងនៅក្នុង សោតាបត្តិផល ដោយមិនទាន់បានគាល់ព្រះសាស្តានៅឡើយ បន្ទាប់មក នាងក៏ប្រសូតបុត្រ ។ រឿងទាំងអស់ពោល ទុកពិស្តារហើយខាងដើម ។ សម័យតមក ព្រះសាស្តាប្រថាប់គង់កណ្តាលជំនុំសង្ឃ នាវត្តជេតពនវិហារ កាលទ្រង់ស្ថាបនាឧបាសិកាទាំងឡាយទុកក្នុងតំណែងផ្សេងៗ ទើបទ្រង់ស្ថាបនា ឧបាសិកានេះទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលជាងពួកឧបាសិកា ដែល ជ្រះថ្លាដោយស្តាប់តៗ គ្នាមក ដូច្នោះ ។ អដ្ឋកថាសូត្រទី ១០ ចប់ ឧបសិកាបលិ ចប់ អដ្ឋកថាអង្គុត្តរនិកាយ ឈ្មោះមនោរថបូរណី ប្រកបដោយសូត្រ មានប្រមាណបុណ្ណេះ សុត្តន្តបិដក បាលីប្រែ - ៤០ លេខទំព័រ … ២ … ៥ អត្ថរបស់ឯវំសព្ទជាដើម … ៨ អត្ថរបស់រូបសព្ទជាដើម … ៣៧ រឿងព្រះឧម្មត្តកចិត្តត្ថេរ … ៣៩ រឿងភិក្ខុកំលោះ និងស្រីស្នំ … ៤០ រឿងក្តាមមាស … ៤២ រឿងសំឡេងពិណ … ៤៩ រឿងក្លិនរបស់ភិក្ខុ ១ រូប … ៥០