វគ្គទី ១
អដ្ឋានបលិ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ គឺ សោតាបន្ន គប្បីប្រកាន់នូវសង្ខារណាមួយ ថាជាវត្ថុទៀង ដោយហេតុឯណា ហេតុនុ៎ះមិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ គឺថា ហេតុនុ៎ះមិនដែល មានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន គប្បីប្រកាន់នូវ សង្ខារនីមួយ ថាជារបស់ទៀង ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថា ជា ហេតុ គឺថា ហេតុនោះ រមែងមាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ គប្បី ប្រកាន់នូវសង្ខារណាមួយថាជាសុខ ដោយហេតុឯណា ហេតុនុ៎ះមិនមែនជា ហេតុ មិនមែនជាបច្ច័យ គឺថាហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលដែលជាបុថុជ្ជន គប្បីប្រកាន់នូវសង្ខារណាមួយ ថាជាសុខ ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថា ជាហេតុ គឺថា ហេតុនុ៎ះ រមែងមាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ គប្បី ប្រកាន់ធម៌ណាមួយថាជាខ្លួន ដោយហេតុឯណា ហេតុនុ៎ះមិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ គឺថា ហេតុនុ៎ះមិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន គប្បីប្រកាន់នូវធម៌ណាមួយថាជាខ្លួន ដោយ ហេតុឯណា ហេតុនុ៎ះ ឈ្មោះថា ជាហេតុ គឺថា ហេតុនុ៎ះ តែងមាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ គប្បី ផ្តាច់បង់ជីវិតមាតា ដោយហេតុឯណា ហេតុនុ៎ះមិនមែនជាហេតុ មិនមែនជាបច្ច័យ ឡើយ គឺថា ហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន គប្បីផ្តាច់បង់ជីវិតមាតា ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថា ជាហេតុ គឺថាហេតុនុ៎ះ តែងមាន ។