អសង្ខតសូត្រ ទី ១

ក្បាលទី 26 · ទំព័រ 703

គប្បីជ្រាបវិនិច្ឆ័យក្នុងអសង្ខតសូត្រទី ៨ ដូចតទៅនេះ បទថា អសង្ខតស្ស បានដល់ ដែលបច្ច័យទាំងឡាយមិនបានប្រមូលមកសាង គឺ មិនបានតាក់តែង ។ គ្រឿងសម្គាល់ដែលជាហេតុឲ្យស្គាល់គ្នាបានថា វត្ថុនេះ មិនមែនបច្ច័យតាក់តែង ឈ្មោះថា អសង្ខតលក្ខណ ។ បទថា ន ឧប្បាទោ បញ្ញាយតិ ជាដើម ព្រះមានព្រះភាគត្រាស់ដល់ការមិនមាននៃការកើតឡើង ទាំងការចាស់ និងការបែកធ្លាយ ។ ព្រោះមិនមានលក្ខណៈ មានការកើតឡើង ជាដើម ទើបប្រាកដជាអសង្ខតៈ ។