អដ្ឋកថា អដ្ឋានបាលិវគ្គទី ១

ក្បាលទី 26 · ទំព័រ 5

អដ្ឋានបលិ ក្នុងអដ្ឋានបាលិគប្បីជ្រាបវិនិច្ឆ័យដូច្នេះ បទថា អដ្ឋានំ បានដល់ បដិសេធហេតុ ។ បទថា អនវកាសោ បានដល់ ការបដិសេធ បច្ច័យ ។ ព្រះមានព្រះភាគ ទ្រង់បដិសេធហេតុបុណ្ណោះ ដោយហេតុ និង បច្ច័យទាំង ២ ។ ពិតហើយ ហេតុទ្រង់ត្រាស់ថា ឋានៈ ជាទីតាំងនៃផល របស់ខ្លួន និងត្រាស់ថា ឱកាស ព្រោះមានការប្រព្រឹត្តទៅទាក់ទងដោយផល នោះ ។ បទថា យំ ប្រែថា ព្រោះហេតុណា ។ បទថា ទិដ្ឋិសម្បន្នោ បាន ដល់ ព្រះអរិយសាវ័ក គឺព្រះសោតាបន្នដែលដល់ព្រមដោយបញ្ញាក្នុងមគ្គ ។ ពិតហើយ ព្រះសោតាបន្ននោះ មានឈ្មោះច្រើន ដូចជា ទិដ្ឋិសម្បន្នោ គឺ ដល់ព្រមដោយទិដ្ឋិ ទស្សនសម្បន្នោ គឺជាអ្នកដល់ព្រមដោយការឃើញ ក៏មាន អាគតោ ឥមំ សទ្ធម្មំ ជាអ្នកដល់ព្រមដោយព្រះសទ្ធម្មក៏មាន បស្សតិ ឥមំ សទ្ធម្មំ ជាអ្នកឃើញព្រះសទ្ធម្មក៏មាន សេក្ខេន ញាណេន សមន្នាគតោ ជាអ្នកប្រកបដោយញាណរបស់ព្រះសេក្ខៈក៏មាន សេក្ខាយ វិជ្ជាយ សមន្នាគតោ ជាអ្នកប្រកបដោយវិជ្ជារបស់ព្រះសេក្ខៈក៏មាន ធម្មសោតសមាបន្នោ ជាអ្នកដល់ព្រមដោយក្រសែធម៌ក៏មាន អរិយោ និព្វេធិកបញ្ញោ ជាអ្នកមានបញ្ញាដ៏ប្រសើរទម្លាយបង់នូវកិលេសក៏មាន អមតទ្វារំ អាហច្ច តិដ្ឋតិ ជាអ្នកតាំងនៅជិតទ្វារនៃព្រះនិព្វានក៏មាន ។ បទថា កញ្ចិ សង្ខារំ សេចក្តីថា បណ្តាសង្ខារដែលប្រព្រឹត្តទៅក្នុងភូមិ ៤ ចំពោះសង្ខារ ណាមួយ ត្រឹមតែសង្ខារមួយ ។ បទថា និច្ចតោ ឧបគច្ឆេយ្យ សេចក្តីថា ប្រកាន់ថាទៀង ។ បទថា នេតំ ឋានំ វិជ្ជតិ ប្រែថា ហេតុនេះមិនមាន គឺ គ្មាន ។ បទថា យំ បុថុជ្ជនោ ប្រែថា ឈ្មោះថា បុថុជ្ជន ព្រោះហេតុណា ។ បទថា ឋាន មេតំ វិជ្ជតិ ប្រែថា ហេតុនេះ មានអធិប្បាយថា ពិតហើយ ព្រោះបុថុជ្ជននោះ មានការឃើញថាទៀង គប្បី