វគ្គទី ២

ក្បាលទី 26 · ទំព័រ 24

ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ២ អង្គ គប្បីកើតឡើង មិនមុនមិនក្រោយ ក្នុងលោកធាតុតែ ១ ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថា ហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ១ អង្គ គប្បីកើតឡើងក្នុងលោកធាតុ ១ ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថា ជាហេតុ គឺថា ហេតុនុ៎ះតែងមាន ។ ម្នាលភិក្ខុទាំងឡាយ ស្ត្រីបានជាព្រះអរហន្តសម្មាសម្ពុទ្ធ ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថា ហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុរសបានជាព្រះអរហន្តសម្មាសម្ពុទ្ធ ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថា ជាហេតុ គឺថា ហេតុនុ៎ះ តែងមាន ។ ម្នាលភិក្ខុទាំងឡាយ ស្ត្រីបានជាស្តេចចក្រពត្តិ ដោយហេតុ ឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថា ហេតុនុ៎ះ មិន ដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុរសបានជាស្តេចចក្រពត្តិ ដោយ ហេតុឯណា ហេតុនុ៎ះ ឈ្មោះថា ជាហេតុ គឺថា ហេតុនុ៎ះ តែងមាន ។ ម្នាលភិក្ខុទាំងឡាយ ស្ត្រីធ្វើជាព្រះឥន្ទ ។ បេ ។ ធ្វើជាមារ ។ បេ ។ ធ្វើជាព្រហ្ម ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថា ហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុរស ធ្វើជាព្រះឥន្ទ ។ បេ ។ ធ្វើជាមារ ។ បេ ។ ធ្វើជាព្រហ្ម ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថា ជាហេតុ គឺថា ហេតុនុ៎ះ តែងមាន ។ ម្នាលភិក្ខុទាំងឡាយ ផលរបស់កាយទុច្ចរិត ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីគាប់ចិត្ត គប្បីកើតដោយហេតុឯណា ហេតុនុ៎ះ មិនមែន ជាហេតុ មិនមែនជាបច្ច័យ គឺថា ហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុ ទាំងឡាយ ផលរបស់កាយទុច្ចរិត មិនជាទីត្រេកអរ មិនជាទីពេញចិត្ត មិន ជាទីគាប់ចិត្ត គប្បីកើតដោ