អដ្ឋកថា អដ្ឋានបាលិវគ្គទី ២
ក្នុងបទថា អបុព្វំ អចរិមំ នេះ កាលមុនអំពីចក្ករ័តន៍ ប្រាកដ ឈ្មោះថា បុព្វំ ប្រែថា មុន ខាងក្រោយអំពីចក្ករ័តន៍នោះអន្តរធាន ឈ្មោះថា ចរិមំ ប្រែថា ខាងក្រោយ ក្នុងពាក្យនោះ ចក្ករ័តន៍អន្តរធាន រមែងមាន ២ ប្រការ គឺស្តេចចក្រពត្តិសោយទិវង្គត ឬទ្រង់ព្រះផ្នួស ។ តែ ការអន្តរធាននោះ នឹងអន្តរធានក្នុងថ្ងៃទី ៧ អំពីការសោយទិវង្គត ឬអំពីការ សាងព្រះផ្នួស ។ បន្ទាប់អំពីនោះទៅ មិនឃាត់ការកើតឡើងនៃស្តេច ចក្រពត្តិឡើយ ។ សួរថា ព្រោះហេតុអ្វី ទើបស្តេចចក្រពត្តិមិនកើតឡើងព្រមគ្នា ២ ព្រះអង្គ ក្នុងចក្រវាឡមួយ ។ ឆ្លើយថា ព្រោះកាត់បង់នូវការវិវាទ ព្រោះមិនគួរ អស្ចារ្យ និងព្រោះចក្ករ័តន៍មានអានុភាពច្រើន ។ ព្រោះថា ស្តេចចក្រពត្តិ ២ អង្គ ទ្រង់កើតឡើង ជម្លោះនឹងផ្ទុះឡើងថា ព្រះរាជារបស់អញជាធំ ព្រះរាជា របស់អញឯណេះទេជាធំ នឹងគប្បីមិនគួរអស្ចារ្យដោយសម្គាល់ថាជាចក្រពត្តិក ្នុងទ្វីបមួយ ជាចក្រពត្តិក្នុងទ្វីបមួយ ម្យ៉ាងទៀត ការមានអានុភាពច្រើននៃ ចក្ករ័តន៍ដែលអាចប្រគល់ភាពជាធំឲ្យក្នុងមហាទ្វីបទាំង ៤ មានទ្វីបតូច ២ ពាន់ ជាបរិវារនោះក៏វិនាសទៅ ។ ស្តេចចក្រពត្តិ ២ អង្គ ទ្រង់មិនកើតក្នុង ចក្រវាឡតែមួយ ព្រោះដើម្បីកាត់បង់នូវវិវាទ ១ ព្រោះមិនគួរអស្ចារ្យ ១ និងព្រោះចក្ករ័តន៍មានអានុភាពច្រើន ១ ដោយប្រការដូច្នេះ ។ ក្នុងបទទាំងនេះ បទថា យំ ឥត្ថី អរហំ អស្ស សម្មាសម្ពុទ្ធោ ដូច្នេះ ពុទ្ធភាវៈ គឺភាពជាព្រះពុទ្ធ ដែលអាចឲ្យសព្វញ្ញូគុណកើត ហើយ បញ្ជូនសត្វចេញចាកលោក ចូរលើកទុកសិន ។ ស្ត្រីសូម្បីតាំង សេចក្តីប្រាថ្នា ក៏រមែងមិនសម្រេចជាព្រះពុទ្ធឡើយ ។ ហេតុជាគ្រឿងតាំង សេចក្តីប្រាថ្នាឲ្យសម្រេច គឺ មនុស្សត្តំ លិង