វគ្គទី ៣
ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបរិបូណ៌ដោយកាយទុច្ចរិត លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងសុគតិសួគ៌ទេវលោក ព្រោះ អំពើនោះជាហេតុ ព្រោះអំពើនោះជាបច្ច័យ ដោយហេតុណា ហេតុនុ៎ះ មិន មែនជាហេតុ មិនមែនជាបច្ច័យ គឺថា ហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបរិបូណ៌ដោយកាយទុច្ចរិត លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ត្រូវតែទៅកើតជាតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ព្រោះអំពើនោះជាហេតុ ព្រោះអំពើនោះជាបច្ច័យ ដោយហេតុណា ហេតុនុ៎ះ ឈ្មោះថា ជាហេតុ គឺថា ហេតុនុ៎ះ តែងមាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបរិបូណ៌ដោយវចីទុច្ចរិត ដោយហេតុណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបរិបូណ៌ដោយមនោទុច្ចរិត លុះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងសុគតិសួគ៌ទេវលោក ព្រោះអំពើ នោះជាហេតុ ព្រោះអំពើនោះជាបច្ច័យ ដោយហេតុឯណា ហេតុនុ៎ះ មិនមែន ជាហេតុ មិនមែនជាបច្ច័យ គឺថា ហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលអ្នកបរិបូណ៌ដោយមនោទុច្ចរិត លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ត្រូវតែទៅកើតជាតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ព្រោះ អំពើនោះជាហេតុ ព្រោះអំពើនោះជាបច្ច័យ ដោយហេតុណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថា ហេតុនុ៎ះ តែងមាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបរិបូណ៌ដោយកាយសុចរិត លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ព្រោះអំពើនោះជាហេតុ ព្រោះអំពើនោះជាបច្ច័យ ដោយហេតុ ណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថា ហេតុនុ៎ះ មិនដែល មានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបរិបូណ៌ដោយកាយសុចរិត លុះបែកធ្លាយរាងកាយស្លាប់ទៅ ត្រូវតែទៅ