ឯកធម្មាទិបាលិដទៃទេតោ
ម្នាលភិក្ខុទាំងឡាយធម៌ ១ ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យ រឿយៗ ហើយ តែងប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាក តម្រេក ដើម្បីរម្លត់ ដើម្បីរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បី និព្វានដោយពិត ។ ធម៌ ១ គឺអ្វី ។ គឺពុទ្ធានុស្សតិ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ នេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យរឿយៗ ហើយ តែងប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បី រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វានដោយពិត ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យ រឿយៗ ហើយ តែងប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាក តម្រេក ដើម្បីរម្លត់ ដើម្បីរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បី និព្វានដោយពិត ។ ធម៌ ១ គឺអ្វី ។ គឺធម្មានុស្សតិ … សង្ឃានុស្សតិ … សីលានុស្សតិ … ចាគានុស្សតិ … ទេវតានុស្សតិ … អានាបានស្សតិ … មរណស្សតិ … កាយគតាសតិ … ឧបសមានុស្សតិ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ នេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យរឿយៗ ហើយ តែងប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរម្លត់ ដើម្បីរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វានដោយពិត ។