អដ្ឋកថា ឯកធម្មាទិបាលិដទៃទេតោវគ្គទី ១
ឯកធម្មាទិបលិ ដទៃទៀត [ ១៧៩-១៨០ ] គប្បីជ្រាបវិនិច្ឆ័យក្នុងឯកធម្មបាលិដូចតទៅនេះ ភាពជា ធម៌មួយ ឈ្មោះថា ឯកធម្ម គឺធម៌ ១ ។ បទថា ឯកន្តនិព្វិទាយ បាន ដល់ ដើម្បីប្រយោជន៍ដល់ការនឿយណាយ គឺដើម្បីប្រយោជន៍ដល់ការខ្លាច រអាក្នុងវដ្តៈ ដោយចំណែកមួយ ។ បទថា វិរាគាយ បានដល់ ដើម្បី ប្រយោជន៍ដល់ការប្រាសចាកតម្រេកក្នុងវដ្តៈ ។ ម្យ៉ាងទៀត ដើម្បីខ្ជាក់ចោល គឺដើម្បីទៅប្រាសនៃកិលេសទាំងឡាយ មានរាគៈជាដើម ។ បទថា និរោធាយ បានដល់ ដើម្បីការរំម្លត់កិលេសទាំងឡាយ មានរាគៈជាដើម គឺដើម្បីប្រយោជន៍ដល់ការធ្វើកិលេស មានរាគៈជាដើម មិនឲ្យប្រព្រឹត្តទៅ ។ ម្យ៉ាងទៀត ដើម្បីប្រយោជន៍ដល់ការរលត់វដ្តៈ ។ បទថា ឧបសមាយ ដើម្បីប្រយោជន៍ដល់ការចូលទៅស្ងប់កិលេស ។ បទថា អភិញ្ញាយ គឺដើម្បីប្រយោជន៍ដល់ការលើកឡើងកាន់ត្រៃលក្ខណ៍ មានការមិនទៀងជាដើម រួចដឹង ក្រៃលែង ។ បទថា សម្ពោធាយ បានដល់ ដើម្បីប្រយោជន៍ដល់ការត្រាស់ដឹង សច្ចៈទាំង ៤ ។ ម្យ៉ាងទៀត គឺដើម្បីប្រយោជន៍ដល់ការចាក់ធ្លុះនៃញាណ ក្នុងមគ្គទាំង ៤ ដែលព្រះអង្គត្រាស់យ៉ាងនេះថា ញាណក្នុងមគ្គទាំង ៤ តថាគតហៅថា ពោធិ គឺការត្រាស់ដឹង ។ បទថា និព្វានាយ បានដល់ ដើម្បីប្រយោជន៍ដល់ការធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ដែលបច្ច័យតាក់តែង មិនបាន ។ ព្រះមានព្រះភាគ ត្រាស់ពណ៌នាពុទ្ធានុស្សតិកម្មដ្ឋាន ដោយបទទាំង ៧ នេះ ដោយប្រការដូច្នេះ ព្រោះហេតុអ្វី ព្រោះទ្រង់ជាបណ្ឌិត បានត្រាស់ ពណ៌នាដើម្បីឲ្យមហាជនកើតឧស្សាហ៍ ដូចឈ្មួញឈ្មោះវិសកណ្តកៈ អ្នក លក់ស្ករអំពៅ ដូច្នោះ គុឡវាណិជអ្នកលក់ស្ករត្នោត ឈ្មោះវិសកណ្តកវាណិជ ។