អធិករណវត្ថុ វគ្គទី ២
ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌ ១ ដែលជាហេតុនាំពួកអកុសលធម៌ ដែលមិនទាន់កើតឲ្យកើតឡើង ឬពួកអកុសលធម៌ ដែលកើតឡើងហើយ ឲ្យប្រព្រឹត្តទៅយ៉ាងធំ ទូលាយក្រៃលែង ដូចមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង រមែងកើតឡើង ឬពួក អកុសលធម៌ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅយ៉ាងធំទូលាយក្រៃលែង ដល់បុគ្គលជាមិច្ឆាទិដ្ឋិ ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌ ១ ដែលជាហេតុនាំពួកកុសលធម៌ ដែលមិនទាន់កើតឲ្យកើតឡើង ឬពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យប្រព្រឹត្តទៅយ៉ាងធំទូលាយ ក្រៃលែង ដូចសម្មាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ពួកកុសលធម៌ដែលមិនទាន់កើត រមែងកើតឡើង ពួកកុសលធម៌ដែលកើតឡើង ហើយ ក៏ប្រព្រឹត្តទៅយ៉ាងធំទូលាយក្រៃលែង ដល់បុគ្គលជាសម្មាទិដ្ឋិ ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌ ១ ដែលជាហេតុនាំពួកកុសលធម៌ ដែលមិនទាន់កើត មិនឲ្យ កើតឡើង ឬពួកកុសលធម៌ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅវិញ ដូច មិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ពួកកុសលធម៌ ដែលមិនទាន់កើតឡើង រមែងកើតឡើង ពួកកុសលធម៌ដែលកើតឡើង ហើយ រមែងសាបសូន្យទៅវិញ ដល់បុគ្គលជាមិច្ឆាទិដ្ឋិ ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌ ១ ដែលជាហេតុនាំឲ្យពួកអកុសលធម៌ ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើង ឬពួកអកុសលធម៌ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅ ដូចសម្មាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ពួកអកុសលធម៌ដែលមិនទាន់កើតឡើង រមែងមិនកើតឡើង ពួកអកុសលធម៌ដែលកើតឡើង ហើយ រមែងសាបសូន្យទៅ ដល