អដ្ឋកថាអធិករណវត្ថុវគ្គទី ២

ក្បាលទី 26 · ទំព័រ 51

[ ១៨១-១៩០ ] ក្នុងវគ្គទី ២ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា មិច្ឆាទិដ្ឋិ នេះជាឈ្មោះរបស់ទិដ្ឋិ ៦២ ប្រការ ។ បទថា មិច្ឆាទិដ្ឋិកស្សប ានដល់ បុគ្គលដែលប្រកបដោយទិដ្ឋិនោះ ។ បទថា សម្មាទិដ្ឋិ នេះ ជាឈ្មោះរបស់សម្មាទិដ្ឋិទាំង ៥ ប្រការ ។ បទថា សម្មាទិដ្ឋិកស្ស បានដល់ បុគ្គលប្រកបដោយសម្មាទិដ្ឋិនោះ ។ ការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ ឈ្មោះថា អយោនិសោមនសិការ ។ ការធ្វើក្នុងចិត្តដោយឧបាយ ឈ្មោះថា យោនិសោមនសិការ ។ ក្នុងការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយ និងឧបាយនោះ កាលធ្វើទុកក្នុង ចិត្តដោយមិនមែនឧបាយ មិច្ឆាទិដ្ឋិដែលមិនធ្លាប់កើត រមែងកើតឡើងដែល កើតឡើង ហើយរមែងចម្រើន រហូតដល់បដិសន្ធិដោយពិតប្រាកដ ។ កាល ពិតប្រាកដហើយ មិច្ឆាទិដ្ឋិ ឈ្មោះថា ចម្រើនហើយ ។ កាលធ្វើទុកក្នុងចិត្ត ដោយឧបាយ សម្មាទិដ្ឋិដែលមិនធ្លាប់កើត រមែងកើតឡើង ដែលកើតឡើង ហើយ រមែងចម្រើនច្រើនឡើង រហូតដល់អរហត្តមគ្គ ។ កាលសម្រេច អរហត្តហើយ សម្មាទិដ្ឋិ ឈ្មោះថា ចម្រើនច្រើនហើយ ។ ក្នុងបទថា មិច្ឆាទិដ្ឋិយា ភិក្ខវេ សមន្នាគតា សត្តា នេះ គប្បីជ្រាប វិនិច្ឆ័យដូច្នេះ មិច្ឆាទិដ្ឋិខ្លះ ឃាត់ឋានសួគ៌ផង ឃាត់មគ្គផង ។ មិច្ឆាទិដ្ឋិខ្លះ ឃាត់មគ្គបុណ្ណោះ មិនឃាត់ឋានសួគ៌ឡើយ ។ មិច្ឆាទិដ្ឋិខ្លះ មិនឃាត់ឋានសួគ៌ផង មិនឃាត់មគ្គផង ។ បណ្តាមិច្ឆាទិដ្ឋិទាំងនេះ មិច្ឆាទិដ្ឋិ ៣ យ៉ាង គឺអហេតុកទិដ្ឋិ អកិរិយទិដ្ឋិ នត្ថិកទិដ្ឋិ ឃាត់ឋានសួគ៌ផង ឃាត់មគ្គផង ។ អត្តគាហិកទិដ្ឋិ មានវត្ថុ ១០ ឃាត់មគ្គ តែមិនឃាត់ឋានសួគ៌ ។ សក្កាយទិដ្ឋិ មានវត្ថុ ២០ មិនឃាត់ឋានសួគ៌ផង មិនឃាត់មគ្គផង ។