អដ្ឋកថា វគ្គទី ៣

ក្បាលទី 26 · ទំព័រ 62

ក្នុងសូត្រទី ១ នៃវគ្គទី ៣ គប្បីជ្រាបវិនិច្ឆ័យដូច្នេះ បទថា មិច្ឆាទិដ្ឋិកោ បានដល់ មិនឃើញតាមសេចក្តីពិត ។ បទថា វិបរីតទស្សនោ បានដល់ ជាអ្នកមានការឃើញប្រែប្រួលតាមការឃើញខុសនោះ ឯង ។ បទថា សទ្ធម្មា វុដ្ឋាបេត្វា សេចក្តីថា ឲ្យចេញចាកធម៌ គឺអកុសលកម្ម បថ ១០ ។ បទថា អសទ្ធម្មេ បតិដ្ឋាបេតិ សេចក្តីថា ឲ្យតាំងនៅក្នុង អស្សទ្ធម្ម ពោល គឺអកុសលកម្មបថ ១០ ។ ក្នុងបទថា ឯកបុគ្គលលោ នេះ គប្បីជ្រាបថា បានដល់ ទេវទត្ត និងគ្រូទាំង ៦ និងអ្នកដទៃៗ ដែលមាន សភាពយ៉ាងនេះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ២ ដូចតទៅនេះ បទថា សម្មាទិដ្ឋិកោ បានដល់ ជាអ្នកឃើញតាមសេចក្តីពិត ។ បទថា អវិបរីតទស្សនោ បានដល់ ជាអ្នកមានការយល់ឃើញ មិន ប្រែប្រួលអំពីការឃើញប្រពៃនោះឯង ។ បទថា អសទ្ធម្មា សេចក្តីថា ចាក អកុសលកម្មបថ ១០ ។ បទថា សទ្ធម្មេ សេចក្តីថា ក្នុងសទ្ធម្ម ពោល គឺ កុសលកម្មបថ ១០ ។ ក្នុងបទថា ឯកបុគ្គលលោ នេះ កាលព្រះពុទ្ធមិនបាន កើតឡើង រមែងបានដល់បុគ្គល គឺស្តេចចក្រពត្តិ ព្រះសព្វញ្ញូពោធិសត្វ ជាដើម កាលព្រះពុទ្ធកើតឡើងហើយ រមែងបានព្រះពុទ្ធ និងសាវ័ករបស់ ព្រះពុទ្ធ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៣ ដូចតទៅនេះ បទថា មិច្ឆាទិដ្ឋិបរមានិ មានវិគ្គហៈថា មិច្ឆាទិដ្ឋិយ៉ាងក្រៃលែង នៃទោសទាំងនោះ ហេតុនោះ ទោសទាំងនោះ ឈ្មោះថា មិច្ឆាទិដ្ឋិបរមានិ ទោសទាំងឡាយ ដ៏ក្រៃលែង គឺមិច្ឆាទិដ្ឋិ ។ អធិប្បាយថា អនន្តរិយកម្ម ៥ ឈ្មោះថា កម្ម មានទោសច្រើន មិច្ឆាទិដ្ឋិបុណ្ណោះ ឈ្មោះថា មានទោសច្រើនជាងអនន្តរិយកម្ម ៥ នោះ ។