រឿងភិក្ខុនៅក្ថុងកុឡុមរិយវិហារ

ក្បាលទី 26 · ទំព័រ 68

របស់ខ្លួន ។ បើទេយ្យធម៌មានច្រើន អ្នកឲ្យត្រូវការឲ្យតិចសោត គួរទទួលយក តែតិចតួច តាមអំណាចរបស់អ្នកឲ្យ ។ ទេយ្យធម៌មានតិច អ្នកឲ្យត្រូវការ ឲ្យច្រើន គួរទទួលយកតែតិចតួច តាមអំណាចរបស់ទេយ្យធម៌ ។ សូម្បី ទេយ្យធម៌ក៏ច្រើន អ្នកឲ្យ ក៏ត្រូវការឲ្យច្រើន បដិគ្គាហកគួរដឹងកម្លាំងរបស់ ខ្លួន រួចទទួលយកល្មមប្រមាណ កាលដឹងប្រមាណយ៉ាងនេះ ហើយទទួលយក តែងធ្វើបដិបទា គឺការប្រាថ្នាតិចឲ្យពេញបរិបូណ៌ ។ លាភរមែងកើតឡើង ដល់បុគ្គលដែលមិនធ្លាប់មានលាភកើតឡើងហើយ លាភដែលកើតឡើង រមែងនៅមាំទាំ ។ បុគ្គលដែលមិនទាន់ជ្រះថ្លា ក៏ជ្រះថ្លា បុគ្គលដែលជ្រះថ្លា ហើយ ក៏ជ្រះថ្លាក្រៃលែងឡើង ជាបុគ្គលដែលជាទីពេញចិត្តរបស់មហាជន ធ្វើសាសនាឲ្យតាំងនៅអស់កាលយូរ ។ ក្នុងសេចក្តីនោះ មានរឿងនេះជាគំរូ រឿង ភិក្ខុនៅក្នុងកុឡុមរិយវិហារ បានឮថា ក្នុងរោហណជនបទ មានភិក្ខុកំលោះមួយរូបនៅក្នុងកុឡុមរិយវិហារ ក្នុងសម័យដែលរកអាហារបានលំបាក លោកទទួលភត្តាហារ មួយវែក ដើម្បីឆាន់ក្នុងផ្ទះរបស់នាយលម្ពកណ្ណៈ ( កម្មករ ) ម្នាក់ ក្នុង ស្រុកនោះ ហើយទទួលភត្តាហារមួយវែកទៀតបុណ្ណោះ ដើម្បីនឹងទៅ ។ ថ្ងៃ មួយ លោកបានឃើញអាគន្តុកភិក្ខុមួយរូប ក្នុងផ្ទះនោះ ទើបទទួលយក ភត្តាហារមួយវែកបុណ្ណោះ ។ ព្រោះហេតុនោះ ក្នុងកាលឯក្រោយកុលបុត្រ នោះជ្រះថ្លានឹងលោក ទើបប្រាប់ដល់ពួកមិត្រអមាត្យ ត្រង់ទ្វារព្រះរាជវាំងថា ភិក្ខុប្រចាំត្រកូលរបស់យើង ជាអ្នកប្រាថ្នាតិចបែបនេះ ។