រឿងទីឃព្រាហ្មណ៍

ក្បាលទី 26 · ទំព័រ 70

នោះទទួលយក ។ លាភដែលកើតឡើងដល់សាមណេរនោះ រមែងជាលាភ ដែលមាំទាំ ដោយប្រការដូច្នេះ ។ ពាក្យថា បុគ្គលដែលមិនទាន់ជ្រះថ្លា ក៏រមែងជ្រះថ្លា មានរឿងឧទាហរណ៍ដូចតទៅនេះ រឿង ទីឃព្រាហ្មណ៍ ទីឃព្រាហ្មណ៍ និមន្តព្រាហ្មណ៍ទាំងឡាយមកឆាន់ បានប្រគេនភត្តាហារ ម្តង ៥ ផ្តិល ក៏មិនអាចឲ្យស្កប់ស្កល់ ។ ថ្ងៃមួយ បានស្តាប់ពាក្យថា បាន ឮថា ពួកសមណៈជាអ្នកប្រាថ្នាតិច ដើម្បីសាកល្បង ទើបឲ្យមនុស្សកាន់ ភត្តាហារទៅកាន់វិហារក្នុងវេលាដែលភិក្ខុសង្ឃធ្វើភត្តកិច្ច ឃើញភិក្ខុប្រមាណ ៣០ រូប ឆាន់លើរោងសម្រាប់ឆាន់ ទើបកាន់ភត្តាមួយផ្តិល ទៅកាន់ទីជិត ព្រះសង្ឃត្ថេរ ព្រះថេរៈបានប្រើម្រាមដៃ ចាប់យកបន្តិច ដោយទំនងនេះឯង ភត្តាហារមួយផ្តិលបានគ្រប់ទួទៅដល់ភិក្ខុគ្រប់រូប ។ បន្ទាប់អំពីនោះ ព្រាហ្មណ៍ ជ្រះថ្លាក្នុងការប្រាថ្នាតិចថា បានឮថា សមណៈទាំងនេះ មានគុណគ្រប់យ៉ាង នោះឯង ទើបលះបង់ទ្រព្យ ១០០០ សាងព្រះចេតិយក្នុងវិហារនោះឯង ។ បុគ្គលដែលមិនទាន់ជ្រះថ្លា រមែងជ្រះថ្លា ដោយប្រការដូច្នេះ ។ ពាក្យថា បុគ្គលដែលជ្រះថ្លាហើយ ក៏រឹងរឹតតែជ្រះថ្លាឡើងនេះ កិច្ចទាក់ទង ដោយរឿងរ៉ាវដែលនឹងនាំមកសាធកមិនមាន ។ ព្រោះឃើញការប្រាថ្នាតិ ច ការជ្រះថ្លាតែងចម្រើនក្រៃលែងនោះឯង ដល់អ្នកជ្រះថ្លាហើយ ។ មហាជនបានឃើញបុគ្គលប្រាថ្នាតិច ដូចជាព្រះមជ្ឈន្តិកតិស្សត្ថេរជាដើម រមែងសម្គាល់បុគ្គលដែលប្រាថ្នាតិច ព្រោះហេតុនោះ អ្នកប្រាថ្នាតិច ឈ្មោះថា ជាទីពេញចិត្តរបស់មហាជន ។ ម្យ៉ាងទៀត បុគ្គលអ្នកប្រាថ្នាតិច ឈ្មោះថា រមែងធ្វើព្រះសាសនាឲ្យតាំងមាំបានយូរ ព្រោះព្រះបាលីថា ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីប្រាថ្នាតិច ទើបប្រព្រឹត្តទៅ ដើម្បីស្ថិតនៅ មិនវិនា