វគ្គទី ៤
ម្នាលភិក្ខុទាំងឡាយ ដូចអារាមគួរជាទីរីករាយ ព្រៃគួរជាទីរីករាយ ភូមិគួរជាទីរីករាយ ស្រះឈូកគួរជាទីរីករាយ ក្នុងជម្ពូទ្វីបនេះមាន ចំនួនតិច ត្រង់ទីដែលទួល និងទំនាបជង្ហុកស្ទឹង ទីមានដង្គត់ និងបន្លា ភ្នំរដិប រដុបច្រើនជាង យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលកើត លើគោក មានចំនួនតិច ពួកសត្វដែលកើតក្នុងទឹកច្រើនជាង ក៏យ៉ាងនោះ ឯង ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលកើតក្នុងមនុស្សលោកមានចំនួន តិច ពួកសត្វដែលកើតក្រៅពីមនុស្សលោកច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលកើតក្នុងមជ្ឈិមជនបទមានចំនួនតិច ពួកស ត្វដែលកើតក្នុងបច្ចន្តជនបទ ក្នុងមិលក្ខកំណើត ជាអ្នកមិនចេះដឹងច្រើន ជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមានបញ្ញា មិន ល្ងង់ខ្លៅ មិនល្មេញល្មើ អាចដឹងសេចក្តីនៃសុភាសិត សេចក្តីនៃទុព្ភាសិត បាន មានចំនួនតិច ពួកសត្វដែលឥតបញ្ញា ជាអ្នកល្ងង់ខ្លៅ ល្មេញល្មើ មិនអាចដឹងសេចក្តីនៃសុភាសិត ទុព្ភាសិតបានច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលបរិបូណ៌ដោយបញ្ញាចក្ខុដ៏ប្រសើរ មាន ចំនួនតិច ពួកសត្វដែលលុះក្នុងអំណាចអវិជ្ជា ជាអ្នកភាន់ច្រឡំច្រើនជាង ក៏ យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលបានឃេញតថាគត មានប្រមាណតិច សត្វទាំងឡាយដែលមិនបានឃើញតថាគតច្រើនជាង ក៏ យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលបានស្តាប់ធម្មវិន័យ តថាគតសម្តែង មានចំនួនតិច ពួកសត្វដែលមិនបានស្តាប់ធម្មវិន័យតថាគត សម្តែងច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែល ស្តាប់ធម៌ហើយ ចងចាំបាន មានចំនួនតិច ពួកសត្វដែលស្តាប់ធម៌ហើយ ចងចាំមិនបានច្រើនជាង ក៏យ៉