បសាទករធម្មាទិបាលី

ក្បាលទី 26 · ទំព័រ 87

ម្នាលភិក្ខុទាំងឡាយ ភាពជាអ្នកប្រព្រឹត្តអរញ្ញិកធុតង្គ ភាពជា អ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ភាពជាអ្នកប្រព្រឹត្តបង្សុកូលិកធុតង្គ ភាពជា អ្នកប្រព្រឹត្តតេចីវរិកធុតង្គ ភាពជាធម្មកថិក ភាពជាវិនយធរ ភាពជាពហុស្សូត ភាពជាអ្នកមាំមួន ការបរិបូណ៌ដោយអាកប្បកិរិយា ការបរិបូណ៌ដោយ បរិវារ ភាពជាអ្នកមានបរិវារច្រើន ភាពជាកុលបុត្ត ភាពជាអ្នកមានរូបល្អ ភាពជាអ្នកមានសម្តីពីរោះ ភាពជាអ្នកប្រាថ្នាតិច ភាពជាអ្នកមានរោគតិច នេះជាលាភយ៉ាងឯកជាងលាភទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុចម្រើនបឋមជ្ឈាន សូម្បីត្រឹមតែ មួយផ្ទាត់ម្រាមដៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះតថាគតហៅថា មានឈាន មិនបានលះបង់ ជាអ្នកធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ធ្វើតាមឱវាទ បរិភោគបិណ្ឌបាតរបស់អ្នកស្រុក មិនឥតប្រយោជន៍ ចាំបាច់និយាយថ្វី ដល់ ពួកភិក្ខុអ្នកធ្វើឈានឲ្យច្រើននោះ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុចម្រើនទុតិយជ្ឈាន សូម្បីត្រឹមតែ មួយផ្ទាត់ម្រាមដៃ … ចម្រើនតតិយជ្ឈាន … ចម្រើនចតុត្ថជ្ឈាន … ចម្រើន មេត្តាចេតោវិមុត្តិ … ចម្រើនករុណាចេតោវិមុត្តិ … ចម្រើនមុទិតាចេតោវិមុត្តិ … ចម្រើនឧបេក្ខាចេតោវិមុត្តិ … ពិចារណាឃើញកាយក្នុងកាយ មានព្យាយាម ដុតកម្តៅកិលេស មានសម្បជញ្ញៈ មានសតិ បន្ទោបង់នូវអភិជ្ឈា និងទោម- នស្សក្នុងលោក … ពិចារណាឃើញវេទនាក្នុងពួកវេទនា ។ បេ ។ ពិចារណា ឃើញចិត្តក្នុងចិត្ត ។ បេ ។ ពិចារណាឃើញធម៌ក្នុងធម៌ មានព្យាយាមដុត កម្តៅកិលេស មានសម្បជញ្ញៈ មានសតិ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក … ធ្វើបំណងឲ្យកើត ព្យាយាម ប្រឹងប្រែង ផ្គង តាំងចិត្ត ដើម្បីញ៉ាំងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើ