អដ្ឋកថាបសាទករធម្មាទិបាលី
បសាទករធម្មាទិបលី ពាក្យថា អទ្ធំ ក្នុងបទជាដើមថា អទ្ធមិទំ នេះ ជាឈ្មោះ នៃចំណែកនីមួយៗ លោកអធិប្បាយថា នេះជាលាភពិត គឺនេះជាចំណែក នីមួយៗ នៃលាភ ។ បទថា យទិទំ អារញ្ញកត្តំ គឺភាពជាអ្នកនៅព្រៃ ចំណែកមួយ អធិប្បាយថា ឈ្មោះថា ជាអ្នកនៅព្រៃជាចំណែកមួយនៃលាភ គឺភិក្ខុនៅព្រៃ អាចបានលាភ ព្រោះជាអ្នកបំពេញបានយ៉ាងពិត ។ ភិក្ខុនៅ ព្រៃជាវត្ត គិតថា អញនឹងធ្វើវត្ថុដ៏សមគួរដល់ការនៅព្រៃរបស់អញ ទើបមិន ធ្វើកម្មដែលឈ្មោះថាលាមក ។ កាលបើដូច្នោះ មហាជនក៏នឹងកើតសេចក្តី គោរពចំពោះលោកថា ភិក្ខុនេះសមាទានការនៅព្រៃជាវត្ត រមែងធ្វើការបូជា ដោយបច្ច័យទាំង ៤ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ ភាពជាអ្នកនៅព្រៃជាវត្តនេះ ជាលាភពិត ដូច្នេះ ។ ក្នុងបទ ដ៏សេស ក៏មានន័យនេះឯង ។ ភាពជាអ្នកបានស្តាប់ច្រើន ឈ្មោះថា ពហុសច្ចៈក្នុងសូត្រនេះ ។ បទថា ថាវរេយ្យំ បានដល់ ភាពជាអ្នកដល់នូវការមាំទាំ ព្រោះជាអ្នកបួសយូរ ។ បទថា អាកប្បសម្បទា បានដល់ ការដល់ព្រមដោយមារយាទ មានការ គ្រងចីវរជាដើម ។ ភាពជាអ្នកមានបរិវារស្អាត ឈ្មោះថា បរិវារសម្បទា គឺភាពជាអ្នកដល់ ព្រមដោយបរិវារ ។ ភាពជាកុលបុត្រ ឈ្មោះថា កុលបុត្តិ ។ ភាពជាអ្នកមានរូបល្អ ឈ្មោះថា វណ្ណបេក្ខរតា ។ ការបន្លឺវាចាពីរោះ ឈ្មោះថា កល្យាណវក្ករណតា ។ ការដល់ព្រមដោយការមិនមានរោគ ឈ្មោះថា អប្បាពាធតា ។ ភិក្ខុដែលមិនមានរោគ រមែងបំពេញវាសធុរៈ ( ធុរៈក្នុងការអប់រំចិត្ត ) និងគន្ថធុរៈឲ្យបរិបូណ៌បាន ព្រោះខ្លួនជាបុគ្គលមាន សរីរៈសប្បាយ ព្រោះហេតុនោះ ទើបលាភទាំងឡាយ កើតឡើងដល់ភិក្ខុ នោះឯង ។