រឿងព្រះមហាមិត្តត្ថេរ
បិណ្ឌបាតដ៏ប្រណីតដល់អ្នក ដោយបំណងថា ពួកយើងនឹងអាស្រ័យបិណ្ឌបាតនោះចិញ្ចឹមជីវិតក៏មិនមែន ដោយពិត បុគ្គលទាំងនោះ សង្ឃឹមថា ការធ្វើ ឧបការៈរបស់ខ្លួនជារបស់មានផលច្រើន ទើបឲ្យ ។ ព្រះសាស្តាទ្រង់ឃើញ យ៉ាងនេះថា ភិក្ខុនេះបរិភោគបច្ច័យទាំងនេះហើយ នឹងជាអ្នកមានរាងកាយ មាំទាំ នៅជាសុខ ដូច្នេះ ទើបទ្រង់អនុញ្ញាតបច្ច័យទាំងឡាយដល់អ្នក ក៏មិន មែន ដោយពិត ទ្រង់អនុញ្ញាតបច្ច័យទាំងឡាយដល់អ្នក ក៏ដោយបំណងថា ភិក្ខុនេះបរិភោគបច្ច័យទាំងនេះ ធ្វើសមណធម៌ហើយ នឹងផុតវដ្តទុក្ខ ។ ឥឡូវនេះ អ្នកខ្ជិលច្រអូស នឹងប្រព្រឹត្តកោតក្រែងចំពោះបិណ្ឌបាតនោះក៏មិនមែន ។ ព្រោះធម្មតា ការគោរពកោតក្រែងចំពោះបិណ្ឌបាត មានដល់បុគ្គលដែល ប្រារព្ធសេចក្តីព្យាយាមបុណ្ណោះ ដូចជាព្រះមហាមិត្តត្ថេរ និងព្រះបិណ្ឌបាតិយតិស្សត្ថេរ ដូច្នោះ ។ រឿង ព្រះមហាមិត្តត្ថេរ បានឮថា ព្រះមហាមិត្តត្ថេរអាស្រ័យនៅក្នុងគុហា ឈ្មោះកស្សកៈ ។ មហាឧបាសិកាម្នាក់ ក្នុងគោចរគាមរបស់លោក បដិបត្តិព្រះថេរៈដូចបុត្រ ។ ថ្ងៃមួយ ឧបាសិកានោះទៅព្រៃ ទើបប្រាប់កូនស្រីថា នែកូន អង្ករចាស់នៅ ទីនោះ ទឹកដោះស្រស់នៅទីនោះ សប្បិនៅទីនោះ ទឹកអំពៅនៅទីនោះ ក្នុង កាលលោកម្ចាស់មិត្តៈ បងប្រុសរបស់កូនមក ចូរកូនចម្អិនប្រគេនមួយអន្លើ នឹងទឹកដោះស្រស់ សប្បិ ទឹកអំពៅ ហើយកូនក៏គួរបរិភោគដែរចុះ ឯមែនឹង បរិភោគបាយកក ដែលចម្អិនទុកកាលពីម្សិលមិញនេះ ជាមួយនឹងទឹកជ្រក់ ។ កូនស្រីសួរថា ពេលថ្ងៃត្រង់ មែបរិភោគអ្វី ម្តាយឆ្លើយថា ចូរកូនដាក់បន្លែ ត្រាំ យកចុងអង្ករបបរជូរទុកឲ្យមែចុះ ។ ព្រះថេរៈដណ្តប់ចីវរហើយ កំពុង នាំបាត្រមក ក៏បានឮសំឡេងនោះ ទើបពោលទូន្មានខ្លួនថា ឧបាសិកាបរិភោគ បាយរំលងរាត្រី ន