រឿងព្រះបិណ្ឌបាតិយត្ថេរ
ហើយពោលបន្តថា បពិត្រលោកដ៏ចម្រើន ស្រីចាស់ប្រគេនបិណ្ឌបាត ដល់ព្រះអរហន្តដូចលោក ដែលចូលទៅបិណ្ឌបាត នឹងផុតទុក្ខ ។ ព្រះថេរៈ ក្រោកឡើង បើកទ្វារសម្លឹងមើលកាល ដឹងថា នៅព្រឹកនៅឡើយ ទើបកាន់ បាត្រ និងចីវរ ចូលទៅកាន់ស្រុក សូម្បីទារិកា ក៏ត្រៀមភត្តាហារទុកព្រម ហើយអង្គុយចាំមើលត្រង់ទ្វារ ដោយបំណងថា បន្តិចទៀត បងប្រុសរបស់ អញនឹងមកដល់ លុះព្រះថេរៈដល់ទ្វារផ្ទះ ទារិកានោះក៏ទទួលបាត្រ ដាក់ ភត្តាហារដែលប្រកបដោយសប្បិ និងទឹកអំពៅឲ្យពេញ ហើយដាក់ត្រង់ដៃ ។ ព្រះថេរៈធ្វើអនុមោទនាថា ចូរមានសេចក្តីសុខចុះ ហើយចៀសចេញទៅ ។ ទារិកានោះបានឈរសម្លឹងលោក ។ ក្នុងគ្រានោះ ព្រះថេរៈមានឆវីវណ្ណ បរិសុទ្ធក្រៃពេក ឥន្ទ្រិយផូរផង់ ទឹកមុខស្រស់ថ្លា ដូចផ្លែត្នោតជ្រុះចាកទង ដូច្នោះ ។ មហាឧបាសិកាត្រឡប់អំពីព្រៃ សួរកូនស្រីថា បងប្រុសរបស់កូន មកហើយឬ ។ ទើបកូនស្រីប្រាប់ការប្រព្រឹត្តទៅនោះទាំងអស់ ។ ឧបាសិកា ដឹងថា កិច្ចនៃបព្វជិតរបស់កូនអញដល់ទីបំផុតហើយ ក្នុងថ្ងៃនេះ ទើបពោលថា បងប្រុសរបស់នាងត្រេកអរ មិននឿយណាយ ក្នុងព្រះពុទ្ធសាសនាហើយ ។ រឿង ព្រះបិណ្ឌបតិយត្ថេរ រឿងព្រះបិណ្ឌបាតិយត្ថេរគប្បីជ្រាបយ៉ាងនេះថា បានឮថា បុរសទុគ៌ត ម្នាក់ ក្នុងស្រុកមហាគាម ចិញ្ចឹមជីវិតដោយការលក់ឧស ។ បុរសនោះ បាន ឈ្មោះតាមហេតុការណ៍នោះឯង ទើបមានឈ្មោះថា ទារុភណ្ឌកមហាតិស្សៈ ។ ថ្ងៃមួយ គាត់ពោលនឹងភរិយារបស់គាត់ថា ឈ្មោះថា ការរស់នៅរបស់ពួក