អដ្ឋកថាកាយគតាសតិវគ្គ

ក្បាលទី 26 · ទំព័រ 159

បទថា សទ្ធ្រិន្ទិយំ ភាវេតិ សេចក្តីថា ចម្រើនសទ្ធ្រិន្ទិយឲ្យសហគតៈដោយបឋមជ្ឈាន គឺអប់រំ ចម្រើន ធ្វើឲ្យច្រើន ។ ក្នុងបទទាំងអស់ មានន័យដូចពោលមកនេះឯង ។ ក្នុងបទថា ចេតសា ផុដោ នេះ ការផ្សាយមាន ២ យ៉ាង គឺផ្សាយទៅដោយអាបោកសិណ ១ ផ្សាយទៅដោយទិព្វចក្ខុ ១ ។ ក្នុង ២ យ៉ាងនោះ ការចូលអាបោកសិណ ហើយផ្សាយទៅដោយអាបោ ឈ្មោះថា ផ្សាយដោយអាបោកសិណ ។ កាលមហាសមុទ្រត្រូវផ្សាយទៅ ដោយការផ្សាយ ទៅយ៉ាងនេះ ស្ទឹងតូចគ្រប់ខ្សែដែលហូរចូលមហាសមុទ្រ ក៏សង្គ្រោះ ចូលផងដែរ ។ ការចម្រើនអាលោកកសិណ ហើយឃើញសមុទ្រទាំងមូល ដោយចក្ខុ ឈ្មោះថា ផ្សាយដោយទិព្វចក្ខុ កាលមហាសមុទ្រត្រូវផ្សាយទៅ ដោយការផ្សាយទៅយ៉ាងនេះ ស្ទឹងតូចដែលហូរចូលមហាសមុទ្រ ក៏សង្គ្រោះ ចូលផងដែរ ។ បទថា អន្តោគធា តស្ស សេចក្តីថា កុសលធម៌ទាំងឡាយ រមែង ឈមចុះខាងក្នុងនៃការចម្រើនរបស់ភិក្ខុនោះ ។ ក្នុងបទថា វិជ្ជាភាគិយា នេះ មានវិគ្គហៈដូចតទៅនេះ ឈ្មោះថា វិជ្ជាភាគិយ ព្រោះបញ្ចប់វិជ្ជាដោយការប្រកប ចូលគ្នាបាន ។ ឈ្មោះថា វិជ្ជាភាគិយ ព្រោះប្រព្រឹត្តទៅក្នុងចំណែកនៃ វិជ្ជា គឺក្នុងភាគរបស់វិជ្ជា ។ ក្នុងបទថា វិជ្ជាភាគិយា នេះ វិជ្ជាមាន ៨ គឺ វិបស្សនា ១ មនោមយិទ្ធិ ១ អភិញ្ញា ៦ ដោយអត្ថដំបូង ធម៌ដែលសម្បយុត្តដោយវិជ្ជាទាំងនោះ ជាវិជ្ជាភាគិយ ។ ដោយអត្ថក្រោយ វិជ្ជាណានីមួយត្រ ឹមតែ ១ ក្នុងបណ្តាវិជ្ជា ៨ នោះ ជាវិជ្ជា ។ ធម៌ដ៏សេសជាវិជ្ជាភាគិយ គឺជា ចំណែកនៃវិជ្ជា។ សេចក្តីថា វិជ្ជាក្តី ធម៌ដែលសម្បយុត្តដោយវិជ្ជាក្តី គប្បី ជ្រាបថា ជាវិជ្ជាភាគិយទាំងអស់ ។