អដ្ឋកថាអមតវគ្គ
ក្បាលទី 26 · ទំព័រ 175
បទថា បមាទឹសុ បានដល់ ធ្វេសប្រហែស ។ បទថា បមុដ្ឋំ ប្រែថា ។ ភ្លេចរាយមាយទៅ ឬបាត់ទៅ ។ បទថា អាសេវិតំ ប្រែថា សេពមកអំពី ដើម ។ បទថា ភាវិតំ ប្រែថា ចម្រើនហើយ ។ បទថា ពហុលីកតំ ប្រែ ថា ធ្វើរឿយៗ ។ បទថា អនភិញ្ញាតំ ប្រែថា មិនដឹងដោយញាតអភិញ្ញា ។ បទថា អបរិញ្ញាតំ ប្រែថា មិនកំណត់ដឹងដោយញាតប្បរិញ្ញានោះឯង ។ បទថា អសច្ឆិកតំ ប្រែថា មិនធ្វើឲ្យប្រចក្ស ។ បទថា សច្ឆិកតំ ប្រែថា ធ្វើឲ្យប្រចក្ស ។ ពាក្យដ៏សេស ក្នុងទីគ្រប់អន្លើ ងាយយល់ទាំងអស់ ហើយ ។ អដ្ឋកថា អមតវគ្គ ចប់ អដ្ឋកថា ឯកនិបាតមានសូត្រប្រមាណ ១០០០ ក្នុង មនោរថបូរណី ចប់ បឋមបណ្ណាសក