អដ្ឋកថាសូត្រទី ១

ក្បាលទី 26 · ទំព័រ 186

មនោរថបូរណី អង្គុតរនិកាយ ក្នុងសូត្រទី ១ នៃទុកនិបាត មានវិនិច្ឆ័យដូចតទៅនេះ បទថា វជ្ជានិ ប្រែថា ទោស គឺកំហុស ។ បទថា ទិដ្ឋធម្មិកំ បានដល់ មាន ផលកើតឡើងក្នុងបច្ចុប្បន្ន គឺក្នុងអត្តភាពនេះឯង ។ បទថា សម្បរាយិកំ បានដល់ មានផលកើតឡើងខាងមុខ គឺក្នុងអត្តភាពដែលមិនទាន់មកដល់ ។ បទថា អាគុចារឹ បានដល់ អ្នកធ្វើអាក្រក់ គឺធ្វើខុស ។ បទថា រាជានោ គហេត្វា វិវិធា កម្មករណា ករោន្តេ សេចក្តីថា រាជបុរស ទាំងឡាយចាប់ចោរមកដាក់ទណ្ឌកម្មច្រើនយ៉ាង ច្រើនវិធី ។ តែឈ្មោះថា ព្រះរាជាទ្រង់ឲ្យរាជបុរសដាក់ទណ្ឌកម្មនោះឯង ។ បុគ្គលនេះ ឃើញចោរ នោះត្រូវដាក់ទណ្ឌកម្មយ៉ាងនេះ ព្រោះហេតុនោះ ទើបលោកពោលថា បស្សតិ ចោរំ អាគុចារឹ រាជានោ គហេត្វា វិវិធា កម្មករណា ករោន្តេ ដូច្នេះ ។ បទថា អឌ្ឍទណ្ឌកេហិ សេចក្តីថា ដោយដំបង ឬដោយកំណាត់ឈើប្រវែង ៤ ហត្ថមកកាត់ ជា ២ កំណាត់ ធ្វើដងសម្រាប់កាន់ដើម្បីប្រហារ ។ បទថា ទ្វិលង្គថាលិកំ បានដល់ ដាក់កម្មករណ៍ ដោយធ្វើជាឆ្នាំងដាក់ ទឹកជ្រក់ ។ កាលដាក់ទណ្ឌកម្មដោយវិធីនោះ គឺបើករលាក្បាល រួចយក ដង្កាប់ចាប់ដុំដែកក្តៅពណ៌ក្រហម ដាក់ចូលក្នុងរលាក្បាលនោះ ដោយ ហេតុនោះ ខួរក្នុងក្បាលក៏ពុះហេរោចេញ ។ បទថា សង្ខមុណ្ឌិកំ បានដល់ ដាក់ទណ្ឌកម្មដោយវិធីខាត់ស័ង្ខ កាលដាក់កម្មករណ៍ដោយវិធីនោះ គឺកាត់ ស្បែកក្បាលអំពីគុម្ពត្រចៀកទាំង ២ ចេញហើយ ប្រមូលសក់ចងជាបាច់ ប្រើឈើសកក្រន្តាក់ឡើង ឲ្យស្បែករបើកឡើង មួយអន្លើទាំងសក់ បន្ទាប់ អំពីនោះ ក៏ប្រើខ្សាច់គ្រោតគ្រាត ខាត់លលាដ៍ក្បាលឲ្យរលីងដូចស័ង្ខ ។