អដ្ឋកថាសូត្រទី ២

ក្បាលទី 26 · ទំព័រ 191

ក្នុងសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា បធានានិ ប្រែថា សេចក្តីព្យាយាម ។ ពិតហើយ សេចក្តីព្យាយាម លោកហៅថា បធាន ព្រោះគួរតាំង ឬព្រោះធ្វើសេចក្តីព្យាយាម ។ បទថា ទុរភិសម្ភវានិ សេចក្តីថា លំបាកនឹងបង្គាប់បញ្ជា គឺលំបាកឲ្យប្រព្រឹត្តទៅ អធិប្បាយថា ធ្វើ បានលំបាក ។ បទថា អគារំ អជ្ឈាវសតំ ប្រែថា នៅក្នុងផ្ទះ ។ ដោយ ពាក្យថា ចីវរបិណ្ឌបត់សេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារានុប្បាទនត្ថំ បធានំ លោកសម្តែងថា ឈ្មោះថា សេចក្តីព្យាយាមដើម្បីឲ្យបច្ច័យ ៤ មានចីវរជាដើមនេះកើតឡើងៗ លំបាក ។ សេចក្តីពិត ការដែលពោលថា អ្នកទាំងឡាយចូរឲ្យសំពត់ត្រឹម ៤ ហត្ថ ឬភត្តាហារប្រមាណអង្ករមួយទូកដៃ ឬសាលាស្លឹក ៤ ហត្ថ ឬភេសជ្ជៈ មានសប្បិ នវនីតជាដើម ត្រឹមតិចតួច ដូច្នេះក្តី ការនាំចេញឲ្យក្តី ធ្វើបានលំបាក ដូចកងទ័ព ២ ក្រុម ធ្វើសង្រ្គាម នឹងគ្នា ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា ទានព្ចា យុទ្ធព្ចា សមានមាហុ អប្បាបិ សន្តា ពហុកេ ជិនន្តិ អប្បម្បិ ចេ សទ្ទហានោ ទទាតិ តេនេវ សោ ហោតិ សុខី បរត្ថាតិ។ ទាន និងចម្បាំង មានកម្លាំងស្មើគ្នា ពួកសប្បុរស សូម្បីមានគ្នាតិច រមែងឈ្នះពួកអសប្បុរស ដែលមាន គ្នាច្រើនបាន កាលបើបុគ្គលណាជឿ ( កម្មផល ) ហើយឲ្យទាន សូម្បីបន្តិចបន្តួច បុគ្គលនោះ រមែងបាន សេចក្តីសុខក្នុងលោកខាងមុខ ព្រោះតែទាននោះឯង ។ បទថា អគារស្មា អនគារិយំ បព្វជិតានំ សេចក្តីថា ចេញចាកផ្ទះ ចូលបព្វជ្ជា ដូចអ្នកមិនមានផ្ទះ វៀរកសិកម្ម និងគោរក្ខកម្មជាដើម ដែលនាំ ប្រយោជន៍មកដល់ផ្ទះ គឺដល់ការគ្រប់គ្រងផ្ទះ ។ បទថា សព្វូបធិប្បដិនិស្សគ្គត្តំ បធានំ សេចក្តីថា សេចក្តីព្យាយាមដែលកើតរួមជាមួយវិបស្សនា និងមគ្គ