រ្ងេងបងប្ហ្ខន ២ នាក់

ក្បាលទី 26 · ទំព័រ 193

ក្នុងសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា តបនីយា សេចក្តីថា ឈ្មោះថា ជាទីតាំងនៃការក្តៅក្រហាយចិត្ត ព្រោះពួកសត្វរមែង ក្តៅក្រហាយ ទាំងក្នុងលោកនេះ និងលោកដទៃ ។ បទថា តប្បតិ សេចក្តី ថា រមែងអន្ទះអន្ទែង ដោយក្តៅក្រហាយចិត្ត គឺរមែងសោយសោក ដូច នន្ទិយនន្ទមាណព នន្ទគោឃាតក ដូចទេវទត្ត និងដូចបងប្អូន ២ នាក់ ។ រឿង បងប្អូន ២ នាក់ បានឮថា បងប្អូន ២ នាក់នោះ សម្លាប់គោហើយ ចែកសាច់ជា ២ ចំណែក បន្ទាប់អំពីនោះ ប្អូនប្រុសនិយាយនឹងបងប្រុសថា ខ្ញុំមានកូនច្រើន នាក់ សូមបងឲ្យសាច់គោទាំងនេះដល់ខ្ញុំចុះ ។ បងពោលនឹងប្អូនថា សាច់ ទាំងអស់ អញបែងជា ២ ចំណែកហើយ ឯងមកទាមទារអ្វីទៀត ហើយក៏ វាយប្អូនស្លាប់ តែកាលសម្លឹងមើលឃើញប្អូនស្លាប់ ទើបបានស្មារតីថា អញ ធ្វើកម្មធ្ងន់ហើយ គាត់សោយសោកខ្លាំង ទោះក្នុងទីឈរក្តី ទីអង្គុយក្តី គាត់ នឹកដល់តែកម្មនោះបុណ្ណោះ មិនបាននូវការសប្បាយចិត្ត ។ សូម្បីឱជារស ដែលគាត់បរិភោគ ផឹក និងទំពាចូលទៅ ក៏មិនជ្រួតជ្រាបក្នុងរាងកាយរបស់ គាត់ ។ ទើបរាងកាយរបស់គាត់សល់តែស្បែកដណ្តប់ឆ្អឹងបុណ្ណោះ ។ គ្រា នោះ ព្រះថេរៈមួយរូបឃើញបុរសនោះ ទើបសួរថា នែឧបាសក អ្នកមាន បាយទឹកគ្រប់គ្រាន់ ហេតុអ្វី ទើបស្គមសល់តែស្បែកដណ្តប់ឆ្អឹងបុណ្ណោះ អ្នក មានកម្មណាមួយ ដែលធ្វើឲ្យក្តៅក្រហាយចិត្តឬ ។ បុរសនោះពោលថា មាន លោកម្ចាស់ រួចប្រាប់រឿងទាំងអស់ ។ ព្រះថេរៈពោលនឹងបុរសនោះថា ឧបាសក អ្នកធ្វើកម្មធ្ងន់ អ្នកខុសក្នុងទីមិនគួរខុស ។ គាត់ធ្វើកាលកិរិយា ហើយ កើតក្នុងនរកដោយកម្មនោះឯង ។ បុគ្គលដែលក្តៅក្រហាយចិត្ត ព្រោះវចីទុច្ចរិត ដូចសុប្បពុទ្ធសក្យៈ កោកាលិកៈ និងនាងចិញ្ចមាណវិកា ជាដើម ។