អដ្ឋកថាសូត្រទី ៧

ក្បាលទី 26 · ទំព័រ 199

ក្នុងសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា កណ្ហា សេចក្តីថា មិនមែនជាធម៌ចំណែកខ្មៅ ព្រោះមានពណ៌ខ្មៅ តែបង្អោនទៅ ដើម្បីភាពជាធម៌ខ្មៅ ព្រោះដូច្នោះ ទើបឈ្មោះថា ជាធម៌ចំណែកខ្មៅ ព្រោះ ជាធម៌ចំណែកខ្មៅដោយផលសម្រេច ម្យ៉ាងទៀត កាលពោលដោយកិច្ច របស់ខ្លួន អកុសលធម៌ទាំងអស់ ជាធម៌ចំណែកខ្មៅទាំងអស់ ព្រោះថា ចិត្ត ផូរផង់មិនបាន ព្រោះអកុសលធម៌នោះកើតឡើង ។