អដ្ឋកថាសូត្រទី ៨

ក្បាលទី 26 · ទំព័រ 199

បទថា អហិរិកំ ប្រែថា មិនមានការខ្មាស ។ បទថា អនោត្តប្បំ ប្រែថា មិនមានការខ្លាច ។ ក្នុងសូត្រទី ៨ មានវិនិច្ឆ័យដូចតទៅនេះ បទថា សុក្កា សេចក្តីថា មិនមែនជាធម៌ចំណែកស ព្រោះមានពណ៌ស តែបង្អោនទៅដើម្បីភាព ជាចំណែកធម៌ស ព្រោះដូច្នោះ ទើបឈ្មោះថា ធម៌ចំណែកស ព្រោះជាធម៌ ចំណែកសដោយផលសម្រេច ម្យ៉ាងទៀត កាលពោលដោយកិច្ចរបស់ ខ្លួន កុសលធម៌ទាំងអស់ ជាធម៌ចំណែកសនោះឯង ។ ព្រោះថា ចិត្តផូរផង់ ព្រោះកុសលធម៌ទាំងនោះកើតឡើង ។ ក្នុងពាក្យថា ហិរី ច ឱត្តប្បញ្ច នេះ ហិរិមានលក្ខណៈរង្កៀសចំពោះបាប ឱត្តប្បៈមានលក្ខណៈខ្លាចបាប ។ ម្យ៉ាងទៀត ពាក្យដែលគួរពោលដោយពិស្តារក្នុងទីនេះ បានពោលហើយ ក្នុង វិសុទ្ធិមគ្គនោះឯង ។