អធិករណវគ្គ

ក្បាលទី 26 · ទំព័រ 203

ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះ មាន ២ ប្រការ ។ កម្លាំង ២ ប្រការ គឺអ្វីខ្លះ ។ កម្លាំង គឺការពិចារណា ១ កម្លាំង គឺភាវនា ១ ។ ម្នាល ភិក្ខុទាំងឡាយ ចុះកម្លាំង គឺការពិចារណា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ពិចារណាដូច្នេះថា ផលដ៏លាមករបស់កាយទុច្ចរិត ( តែងមាន ) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ផលដ៏លាមក របស់វចីទុច្ចរិត ( តែងមាន ) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ផល ដ៏លាមករបស់មនោទុច្ចរិត ( តែងមាន ) ក្នុងលោកនេះផង ក្នុងលោកខាងមុខ ផង ។ លុះបុគ្គលនោះ ពិចារណាដូច្នេះហើយ ក៏លះបង់កាយទុច្ចរិត ចម្រើនកាយសុចរិត លះបង់វចីទុច្ចរិត ចម្រើនវចីសុចរិត លះបង់មនោទុច្ចរិត ចម្រើនមនោសុចរិត ហើយរក្សាខ្លួនឲ្យបរិសុទ្ធ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំង គឺការពិចារណា ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំង គឺ ភាវនា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្លាំងទាំង ២ ប្រការនេះ កម្លាំង គឺភាវនានេះ ឈ្មោះថា កម្លាំងញាណរបស់សេក្ខបុគ្គលដែរ ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលនោះអាស្រ័យកម្លាំងញាណរបស់សេក្ខបុគ្គលហើយ ក៏ លះបង់នូវរាគៈ លះបង់នូវទោសៈ លះបង់នូវមោហៈ លុះលះបង់នូវរាគៈ លះបង់នូវទោសៈ លះបង់នូវមោហៈបានហើយ ទើបមិនធ្វើអំពើដែលជា អកុសល មិនសេពគប់នូវអំពើដែលជាបាប ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំង គឺភាវនា ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ២ ប្រការនេះឯង ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះមាន ២ ប្រការ ។ កម្លាំង ២ ប្រការ គឺអ្វីខ្លះ ។ កម្លាំង គឺការពិចារណា ១ កម្លាំង គឺភាវនា ១ ។ ម្នាល ភិក្ខុទាំងឡាយ កម្លាំង គឺការពិចាណា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក