អដ្ឋកថាសូត្រទី ១
ក្បាលទី 26 · ទំព័រ 216
ក្នុងសូត្រទី ១ នៃអធិករណវគ្គទី ២ មានវិនិច្ឆ័យដូចតទៅ បទថា ពលានិ សេចក្តីថា ឈ្មោះថា ពល ដោយអត្ថដូចម្តេច ឈ្មោះថា ពល ដោយអត្ថថា មិនជាទីតាំងនៃការញាប់ញ័រ ដោយអត្ថថា គ្របសង្កត់ បានលំបាក និងញាំញីមិនបាន ។ បទថា បដិសង្ខានពលំ បានដល់ កម្លាំង គឺការពិចារណា ។ បទថា ភាវនាពលំ បានដល់ កម្លាំង គឺការចម្រើន ។ បទថា សុទ្ធំ អត្តានំ នេះ គប្បីជ្រាបតាមន័យដែលពោលហើយខាងដើម នោះឯង ។ បទថា តត្រ បានដល់ ក្នុងពល ២ យ៉ាងនោះ ។ បទថា យទិទំ កាត់បទជា យំ ឥទំ ប្រែថា នេះ ។ បទថា សេខមេតំ ពលំ សេចក្តីថា ភាវនាពលនោះ បានដល់ កម្លាំងញាណរបស់ព្រះសេក្ខៈ ៧ ពួក ។