អដ្ឋកថាសូត្រទី ២

ក្បាលទី 26 · ទំព័រ 216

បទថា សេខំ ហិ សោ ភិក្ខវេ ពលំអាគម្ម សេចក្តីថា ប្រារព្ធ គឺការ អាស្រ័យកម្លាំងញាណរបស់ព្រះសេក្ខៈ ៧ ពួក ។ បទថា បជហតិ សេចក្តី ថា លះបានដោយមគ្គ ។ ដោយបទថា បហាយ នេះ ត្រាស់ដល់ផល ។ បទថា យំ បបំ សេចក្តីថា វត្ថុណាជាបាប គឺលាមក ។ ព្រោះបុគ្គល ចម្រើនពលទាំង ២ យ៉ាងនេះហើយ ទើបសម្រេចអរហត្តបាន ដូច្នោះ គប្បី ជ្រាបថា ជាពលដ៏កំពូល ទ្រង់មិនបានសម្តែងក្នុងទីនេះទេ ។ ក្នុងសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា សតិសម្ពោជ្ឈង្គំ ភាវេតិ ជាដើម មានពណ៌នាអត្ថរបស់បទដែលមិនទាន់មានមក ខាងដើម ដូច្នេះ ។ បទថា វិវេកនិស្សិតំ បានដល់ អាស្រ័យវិវេក ។ ការ ស្ងាត់ ឈ្មោះថា វិវេក ។ វិវេកដូចពោលនេះមាន ៥ យ៉ាង គឺតទង្គវិវេក ១ វិក្ខម្ភនវិវេក ១ សមុច្ឆេទវិវេក ១ បដិបស្សទ្ធិវិវេក ១ និស្សរណវិវេក ១ ។ ក្នុងវិវេក ៥ យ៉ាងនោះ ។ ក្នុងបទថា វិវេកនិស្សិតំ គប្បីជ្រាបអត្ថថា ភិក្ខុចម្រើនសតិសម្ពោជ្ឈង្គដែលអាស្រ័យតទង្គវិវេក អាស្រ័យសមុច្ឆេទវិវេក និងអាស្រ័យនិស្សរណវិវេក ។ ពិតហើយ ព្រះយោគីបំពេញសតិសម្ពោជ្ឈង្គភាវនា ក្នុងខណៈវិបស្សនា រមែងចម្រើនសតិសម្ពោជ្ឈង្គ អាស្រ័យ តទង្គវិវេកដោយកិច្ច អាស្រ័យនិស្សរណវិវេកដោយអធ្យាស្រ័យ តែក្នុង ខណៈមគ្គ អាស្រ័យសមុច្ឆេទវិវេកដោយកិច្ច អាស្រ័យនិស្សរណវិវេកដោយ អារម្មណ៍ ។ អាចារ្យពួកខ្លះពោលថា អាស្រ័យវិវេកទាំង ៥ យ៉ាងក៏មាន ។ ពិតហើយ អាចារ្យទាំងនោះ មិនមែនលើកពោជ្ឈង្គទាំងឡាយឡើង ក្នុងខណៈ នៃពលវវិបស្សនា មគ្គ និងផលចិត្តតែម្យ៉ាងបុណ្ណោះទេ ក្នុងកសិណជ្ឈាន អានាបានស្សតិ អសុភកម្មដ្ឋាន និងព្រហ្មវិហារជ្ឈានដែលជាបាទនៃវិបស្សនា ក៏លើកឡើងផងដែរ តែព្រះអដ្ឋកថាចារ្យទាំងឡាយ ក៏មិនបដិសេធ