អដ្ឋកថាសូត្រទី ៥

ក្បាលទី 26 · ទំព័រ 222

ក្នុងសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា យស្មឹ ភិក្ខវេ អធិករណេ សេចក្តីថា ក្នុងអធិករណ៍ណា ក្នុងបណ្តាអធិករណ៍ទាំងឡាយ ៤ នេះ គឺវិវាទាធិករណ៍ ១ អនុវាទាធិករណ៍ ១ អាបត្តាធិករណ៍ ១ កិច្ចាធិករណ៍ ១ ។ បទថា អាបន្នោ ច ភិក្ខុ បានដល់ ភិក្ខុត្រូវអាបត្តិ ។ បទថា តស្មេតំ កាត់បទជា តស្មឹ ឯតំ សេចក្តីថា ក្នុងអធិករណ៍នោះ សេចក្តីដែលគប្បីបំណងនោះ ។ បទថា ទីឃត្តាយ បានដល់ ដើម្បីតាំងនៅ អស់កាលយូរ ។ បទថា ខរត្តាយ បានដល់ ដើម្បីពោលវាចាគ្រោតគ្រាត យ៉ាងនេះថា ទាសៈ ទន្សង ចណ្ឌាល ជាងផែង ។ បទថា វាឡត្តាយ បាន ដល់ ដើម្បីប្រទូស្ត គឺប្រហារដោយដុំថ្ម ដុំដី និងដំបងជាដើម ។ បទថា ភិក្ខូ ច ន ផាសុំ វិហរិស្សន្តិ សេចក្តីថា កាលភិក្ខុវិវាទគ្នា ភិក្ខុដែល បំណងរៀនឧទ្ទេសក្តី បរិបុច្ឆាក្តី បំណងនឹងបំពេញព្យាយាមទាំងនោះក្តី នឹង នៅមិនផាសុក ។ កាលភិក្ខុសង្ឃធ្វើឧបោសថ ឬបវារណា ភិក្ខុដែលត្រូវការ ឧទ្ទេសជាដើម រមែងមិនអាចរៀនឧទ្ទេសជាដើមបាន ពួកភិក្ខុដែលចម្រើន វិបស្សនា រមែងមិនកើតឯកគ្គតាចិត្ត បន្ទាប់អំពីនោះ ក៏មិនអាចឲ្យគុណវិសេស កើតឡើងបាន ភិក្ខុទាំងឡាយ នឹងនៅមិនផាសុកដោយអាការយ៉ាង នេះឯង ។ ក្នុងបទថា ន ទីឃត្តាយ ជាដើមគប្បីជ្រាបអត្ថដោយន័យដែល ផ្ទុយគ្នាដូចពោលហើយ ។ បទថា ឥធ ប្រែថា ក្នុងសាសនានេះ ។ បទថា ឥតិ បដិសញ្ចិក្ខតិ ប្រែថា ពិចារណាយ៉ាងនេះ ។ បទថា អកុសលំ ក្នុង ពាក្យថា អកុសលំ អាបន្នោ នេះ ទ្រង់សំដៅដល់អាបត្តិ សេចក្តីថា ត្រូវ អាបត្តិ ។ បទថា កិញ្ចិទេវ ទេសំ សេចក្តីថា មិនមែនអាបត្តិទាំងអស់ឡើយ តែជាអាបត្តិចំណែកខ្លះបុណ្ណោះ អធិប្បាយថា អាបត្តិណាមួយ ។ បទថា កាយេន បានដល់ ករជកាយ ។ បទថា អនត្តមនោ ប្