អដ្ឋកថាសូត្រទី ៦
ក្នុងសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ បទថា អញ្ញតរោ បានដល់ ព្រាហ្មណ៍ម្នាក់មិនប្រាកដឈ្មោះ ។ បទថា យេន ក្នុងពាក្យថា យេន ភគវា តេនុបសង្កមិ នេះ ជាតតិយាវិភត្តិ ចុះក្នុងអត្ថនៃសត្តមីវិភត្តិ ។ ព្រោះដូច្នោះ គប្បីជ្រាបអត្ថក្នុងទីនេះយ៉ាងនេះថា ព្រះមានព្រះភាគប្រថាប់នៅក្នុង ទីណា ព្រាហ្មណ៍ចូលទៅគាល់ក្នុងទីនោះ ។ មួយប្រការទៀត គប្បីជ្រាប អត្ថក្នុងទីនេះយ៉ាងនេះថា ពួកទេវតា និងមនុស្សចូលទៅគាល់ព្រះមានព្រះភាគ ដោយហេតុណា ព្រាហ្មណ៍ចូលទៅគាល់ដោយហេតុនោះ ព្រាហ្មណ៍នោះគួរ ចូលទៅគាល់ព្រះមានព្រះភាគដោយហេតុដូចម្តេច ដោយការបំណងសម្រេច គុណវិសេសច្រើនប្រការ ដូចហ្វូងបក្សីចូលកាន់ដើមឈើធំ ដែលមានផ្លែជានិច្ច ដោយត្រូវការស៊ីផ្លែឈើឆ្ងាញ់ៗ ។ ម្យ៉ាងទៀត បទថា ឧបសង្កមិ លោក អធិប្បាយថា ទៅហើយ ។ បទថា ឧបសង្កមិត្វា ជាពាក្យសម្តែងដល់ទីបំផុត នៃការចូលទៅគាល់ ។ ម្យ៉ាងទៀត លោកអធិប្បាយថា បុគ្គលដែល ទៅយ៉ាងនេះ ទៅកាន់ទីជិតជាងនោះ ពោល គឺជិតព្រះមានព្រះភាគ ។ បទថា ភគវតា សទ្ធឹ សម្មោទិ សេចក្តីថា ព្រាហ្មណ៍នោះបានត្រេកអរនឹងព្រះមាន ព្រះភាគអង្គនោះ ដូចដែលព្រះមានព្រះភាគត្រាស់សួរដល់ព្រាហ្មណ៍រឿង អត់ធន់បានជាដើម គឺបានដល់នូវការសរសើរដូចគ្នា ដូចទឹកក្តៅ និងទឹក ត្រជាក់ ។ កថាឈ្មោះសម្មោទនីយ ព្រោះឲ្យកើតការត្រេកអរ ពោល គឺបីតិ និងបាមោជ្ជន ិងព្រោះភាវៈដែលគួរត្រេកអរ ដែលត្រេកអរដោយពាក្យជាដើម ថា ព្រះអង្គល្មមអត់ធន់បានឬ ព្រះគោតមនឹងល្មមប្រព្រឹត្តទៅបានឬ ព្រះគោតម និងសាវ័ករបស់ព្រះគោតម មានអាពាធតិច មានរោគតិច ប្រព្រឹត្ត ទៅស្រួល មានកម្លាំងនៅជាផាសុកឬ ។