សរណគមនកថា
ដើម្បីភាពជាអ្នកឈ្លាស ក្នុងសរណគមន៍ទាំងនោះ ក្នុងទីនេះ ក៏គួរ ជ្រាបវិធីនេះថា សរណគមន៍របស់បុគ្គលដែលដល់សរណៈ មាន ២ ប្រភេទ គឺសរណគមន៍ ១ ប្រភេទអានិសង្សនៃសរណគមន៍ ១ ប្រភេទ ។ សេចក្តី នេះដូចម្តេច គប្បីជ្រាបដោយអត្ថនៃបទមុន ឈ្មោះថា សរណៈ ព្រោះអត្ថថា កម្ចាត់ អធិប្បាយថា សម្លាប់គ្រឿងសៅហ្មងដោយជុំវិញ គឺការខ្លាចសេចក្តី ទុក្ខ និងទុគ្គតិ ធ្វើឲ្យវិនាសដោយសរណគមន៍នោះឯង នៃបុគ្គលដែលដល់ សរណៈ ។ ពាក្យថា សរណគមន៍នេះ ជាឈ្មោះរបស់ ព្រះរតនត្រ័យ ។ ម្យ៉ាងទៀត ឈ្មោះថា ពុទ្ធ ព្រោះកម្ចាត់ភ័យរបស់ពួកសត្វ ដោយឲ្យវត្ថុ ដែលជាប្រយោជន៍ប្រព្រឹត្តទៅ ឲ្យចេញចាកវត្ថុដែលមិនជាប្រយោជន៍ ។ ឈ្មោះថា ធម្ម ព្រោះលើកសត្វឲ្យឆ្លងចាកកន្តារ គឺភព និងព្រោះធ្វើការធូរ ស្បើយចិត្តដល់សត្វលោក ។ ឈ្មោះថា សង្ឃ ព្រោះធ្វើសក្ការៈមាន ប្រមាណតិច តែឲ្យផលបរិបូណ៌ ។ ដូច្នោះ ទើបព្រះរតនត្រ័យ ជាសរណៈ ដោយបរិយាយនេះ ចិត្តុប្បាទដែលកម្ចាត់កិលេសបានដោយសេចក្តីជ្រះថ្លា ក្នុងការគោរពព្រះរតនត្រ័យនោះ ដែលប្រព្រឹត្តទៅដោយអាការ គឺភាពជា បុគ្គលមានព្រះរតនត្រ័យនោះជាខាងមុខ ។ ឈ្មោះថា សរណគមន សត្វ ដែលមានការដល់ព្រមដោយសរណគមន៍នោះ ដល់នូវសរណៈ គឺដល់រតនៈ ទាំង ៣ នេះថា ជាសរណៈ ដោយចិត្តុប្បាទ មានប្រការដូចពោលហើយ អធិប្បាយថា ចូលដល់រតនៈទាំង ៣ នេះថា ជាទីទៅខាងមុខយ៉ាងនេះ ដោយប្រការដូច្នេះ ។ សរណគមន៍នៃបុគ្គលដែលដល់សរណៈ គប្បីជ្រាប ត្រឹមបុណ្ណេះសិន ។ ក្នុងប្រភេទនៃសរណគមន៍ សរណគមន៍មាន ២ ប្រភេទ គឺលោកុត្តរសរណគមន៍ ១ លោកិយសរណគមន៍ ១ ក្នុង ២ ប្រភេទនោះ លោកុត្តរសរណគមន៍សម្រាប់បុគ្គលដែលឃើញអរិយសច្ចហើយ ដោយ អារម្មណ៍ មានព្រះនិព្វានជាអារម្មណ៍ ដោ