អដ្ឋកថាសូត្រទី ៧
គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៧ ដូចតទៅនេះ បទថា ជាណុស្សោណី ក្នុងបទថា ជាណុស្សោណី នេះ ជាឈ្មោះនៃតំណែង ។ តំណែងដូចម្តេច ។ ត្រកូលណាបានតំណែង ត្រកូលនោះ លោកហៅថាជា ណុស្សោណីត្រកូល ព្រោះថា ព្រាហ្មណ៍នេះគេតែងស្គាល់ថាជាណុស្សោណី ព្រោះកើតក្នុងត្រកូលនោះ និងព្រោះបានសក្ការៈក្នុងតំណែងជាណុស្សោណី អំពីរាជសម្នាក់ ។ បទថា តេនុបសង្កមិ សេចក្តីថា ព្រាហ្មណ៍ បានឮថា ព្រះសមណគោតមជាបណ្ឌិត ជាអ្នកមានបញ្ញាមុតស្រួច ជាពហូសូត គិត ថា បើព្រះសមណគោតមនោះស្គាល់ប្រភេទលិង្គវិភត្តិ និងការកជាដើម សោត ព្រះអង្គនឹងស្គាល់វត្ថុដែលពួកយើងដឹងបុណ្ណោះ ឬថា វត្ថុដែលពួកយើង មិនដឹង ក៏ព្រះអង្គដឹង ទ្រង់នឹងត្រាស់វត្ថុដែលពួកយើងដឹងបុណ្ណោះ ឬ វត្ថុដែលពួកយើងមិនដឹង ក៏ព្រះអង្គត្រាស់ដែរ គាត់កាន់យកទង់ គឺមានះ លើកឡើងមួយរំពេច ចោមរោមទៅដោយបរិវារដ៏ច្រើន ចូលទៅគាល់ព្រះមាន ព្រះភាគដល់ទីប្រថាប់ ។ បទថា កតត្តា ច ព្រាហ្មណ អកតត្តា ច សេចក្តីថា ព្រះសាស្តា ទ្រង់ស្តាប់ពាក្យរបស់ព្រាហ្មណ៍នោះហើយ មានព្រះតម្រិះថា ព្រាហ្មណ៍នេះ មកក្នុងទីនេះ មិនមែនបំណងនឹងដឹង តែមកដើម្បីស្វែងរកអត្ថ ទើបបានលើក ទង់ គឺមានះឡើងមួយរំពេច ហើយមក នឹងមានអ្វីហ្ន៎ កាលតថាគតប្រាប់ ដោយវិធីដែលព្រាហ្មណ៍នេះ ដឹងទួទៅនូវអត្ថរបស់បញ្ញា នឹងមានការចម្រើន ឬថា ប្រាប់ដោយវិធី ដែលព្រាហ្មណ៍មិនដឹងទួទៅ ទើបមានសេចក្តីចម្រើនហ្ន៎ ទ្រង់ជ្រាបថា ប្រាប់ដោយវិធីដែលព្រាហ្មណ៍មិនដឹង នឹងមានសេចក្តីចម្រើន ទើបត្រាស់ថា កតត្តា ច ព្រាហ្មណ អកតត្តា ច ដូច្នេះ ។ ព្រាហ្មណ៍ បានស្តាប់ដូច្នោះហើយ គិតថា ព្រះសមណគោតម ត្រាស់ដល់ការកើតក្នុង នរក ព្រោះធ្វើក៏មាន ព្រោះមិនធ្វើ