អដ្ឋកថាសូត្រទី ៨

ក្បាលទី 26 · ទំព័រ 248

ក្នុងសូត្រទី ៨ មានវិនិច្ឆ័យដូចតទៅនេះ ពាក្យថា អាយស្មា ជាពាក្យសម្តែងសេចក្តីស្រឡាញ់ ។ ពាក្យថា អានន្ទោ ជា ឈ្មោះរបស់ព្រះថេរៈនោះ ។ បទថា ឯកំសេន ប្រែថា ដោយចំណែកមួយ ។ បទថា អនុវិច្ច ប្រែថា ពិចារណាហើយ ។ បទថា វិញ្ញូ បានដល់ បណ្ឌិត ។ បទថា គរហន្តិ ប្រែថា តិះដៀល គឺពោលទោស ។ ពាក្យដ៏សេស ក្នុង