អដ្ឋកថាសូត្រទី ១០
ក្បាលទី 26 · ទំព័រ 249
ពាក្យទាំងអស់ ក្នុងសូត្រទី ៩ ងាយយល់ទាំងអស់ហើយ ។ ក្នុងសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះ បទថា ទុន្និក្ខិត្តញ្ច បទព្យញ្ជនំ បានដល់ បាលីដែលរេបោរេងោខុសលំដាប់ បទនោះឯង ហៅថា ព្យញ្ជនៈ ព្រោះជាទីប្រាកដច្បាស់នៃអត្ថ ។ បទ និងព្យញ្ជនៈទាំង ២ នោះ ជាឈ្មោះរបស់បាលីនោះឯង ។ បទថា អត្ថោ ច ទិន្នីតោ សេចក្តីថា អដ្ឋកថានៃបាលីដែលប្រែខុសលំដាប់ ។ បទថា ទុន្និក្ខិត្តស្ស ភិក្ខវេ បទ- ព្យញ្ជនស្ស អត្ថោបិ ទុន្នយោ ហោតិ សេចក្តីថា អដ្ឋកថារបស់បាលី ដែលប្រែខុសលំដាប់ ឈ្មោះថា នាំមកអាក្រក់ ធ្វើអាក្រក់ ។