អដ្ឋកថាសូត្រទី ១
ក្បាលទី 26 · ទំព័រ 255
ក្នុងសូត្រទី ១ នៃពលវគ្គទី ៣ មានវិនិច្ឆ័យដូចតទៅនេះថា បទថា អច្ចយំ អច្ចយតោ ន បស្សតិ សេចក្តីថា ធ្វើខុសហើយ មិន ឃើញការខុសរបស់ខ្លួនថា អញធ្វើខុស បានដល់ មិនពោលថា ខ្ញុំធ្វើខុស ហើយនាំទណ្ឌកម្មមកសូមខមាទោស ។ បទថា អច្ចយំ ទេសេន្តស្ស សេចក្តី ថា កាលបុគ្គលនោះពោលយ៉ាងនេះហើយ នាំទណ្ឌកម្មមកសូមខមាទោស ។ បទថា យថាធម្មំ ន បដិគ្គណ្ហាតិ សេចក្តីថា កាលបុគ្គលពោលថា ខ្ញុំនឹង មិនធ្វើយ៉ាងនេះទៀតទេ សូមអ្នកអត់ទោសដល់ខ្ញុំដូច្នេះ ក៏មិនព្រមទទួលការសូម ខមាទោសនេះតាមធម៌ គឺតាមសមគួរ គឺមិនពោលថា ចាប់តាំងអំពីពេល នេះ អ្នកកុំធ្វើយ៉ាងនេះទៀត ខ្ញុំអត់ទោសឲ្យអ្នក ដូច្នេះ ។ ធម៌ចំណែកស គប្បីជ្រាបដោយន័យផ្ទុយគ្នា តាមដែលពោលហើយ ។