អដ្ឋកថាសូត្រទី ៣

ក្បាលទី 26 · ទំព័រ 256

បទថា សទ្ធោ វា ទុគ្គហិតេន សេចក្តីថា ឬដែល មានសទ្ធាចាស់ក្លា ដោយសទ្ធាដែលវៀរចាកញាណ មានការជ្រះថ្លាទន់ខ្ចីនោះ ប្រកាន់ខុស ពោលបង្កាច់ព្រះតថាគត ដោយន័យជាដើមថា ឈ្មោះថា ព្រះពុទ្ធ នោះ ជាលោកុត្តរ ទាំងព្រះអង្គ ព្រះអាការ ៣២ មានព្រះកេសាជាដើម របស់ព្រះអង្គសុទ្ធតែជាលោកុត្តរទាំងអស់ ដូច្នេះ ។ ក្នុងសូត្រទី ៣ មានអត្ថងាយយល់ទាំងអស់ហើយ ។