អដ្ឋកថាសូត្រទី ៤

ក្បាលទី 26 · ទំព័រ 257

ក្នុងសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា នេយ្យត្ថំ សុត្តន្តំ សេចក្តីថា សុត្តន្តណាមានអត្ថគប្បីដឹកនាំ ។ នូវសុត្តន្តមានអត្ថគប្បី ដឹកនាំនោះ ។ បទថា នីតត្ថោ សុត្តន្តោតិ ទីបេតិ សេចក្តីថា កាល ពោលថា សុត្តន្តនេះ មានអត្ថបានពោលហើយ ក្នុងបាលីប្រភេទនោះ សុត្តន្ត បែបនេះថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក ១ បុគ្គលពួក ២ បុគ្គលពួក ៣ បុគ្គលពួក ៤ ដូច្នេះ ឈ្មោះថា មានអត្ថគប្បីដឹកនាំ ។ ក្នុងទីនេះ សូម្បី ព្រះសម្មាសម្ពុទ្ធត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក ១ ដូច្នេះ ជាដើម ក៏ពិត តែបើពោលដោយបរមត្ថ បុគ្គលមិនមាន គប្បីណែនាំអត្ថដល់បុគ្គល យ៉ាងនេះ ដោយប្រការដូច្នេះឯង តែបុគ្គលល្ងង់ខ្លៅ ទើបសម្តែងថា សុត្តន្ត មានអត្ថដឹកនាំហើយ ។ ព្រោះថា កាលបុគ្គលមិនមានដោយបរមត្ថហើយ ព្រះតថាគតក៏មិនគប្បីត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក ១ ដូច្នេះ ជាដើម ។ តែព្រោះព្រះអង្គត្រាស់យ៉ាងនោះ ដូច្នោះ ទើបកាន់យកថា បុគ្គល មានដោយបរមត្ថ ឈ្មោះថា រមែងសម្តែងសុត្តន្ត មានអត្ថគួរដឹកនាំ ថាជា សុត្តន្ត មានអត្ថដឹកនាំហើយ ។ បទថា នីតត្ថំ បានដល់ មានអត្ថដែល ត្រាស់យ៉ាងនេះថា អនិច្ចំ ទុក្ខំ អនត្តា ក្នុងទីនេះ មានអត្ថជាក់ច្បាស់ ហើយថា មិនទៀង ជាទុក្ខ មិនមែនតួខ្លួន តែបុគ្គលល្ងង់ខ្លៅគិតថា នៅមាន សុត្តន្តដែលមានអត្ថគប្បីដឹកនាំ អញនឹងនាំអត្ថនៃសុត្តន្តនោះមក កាន់យកថា ទៀង ជាសុខ ជាតួខ្លួនក៏មាន ដូច្នេះ ឈ្មោះថា រមែងសម្តែងសុត្តន្ត មាន