អដ្ឋកថាសូត្រទី ៦
ក្បាលទី 26 · ទំព័រ 258
ក្នុងសូត្រទី ៥ មានអត្ថងាយយល់ទាំងអស់ហើយ ។ អដ្ឋកថាសូត្រទី ៥ ចប់ ៥ ក្នុងសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ បទថា បដិច្ឆន្នកម្មន្តស្ស បានដល់ បុគ្គលមានការធ្វើដែលជាបាប ។ ព្រោះមនុស្សទាំងឡាយ រមែងធ្វើបាបដោយអាការបិទបាំង សូម្បីធ្វើដោយអាការមិនបិទបាំង ។ បាបកម្មក៏បានឈ្មោះថា កម្មដែលបិទបាំងនោះឯង ។ បទថា និរយោ បាន ដល់ ខន្ធ ព្រមទាំងឱកាស និងខន្ធក្នុងកំណើតតិរច្ឆាន ។