អដ្ឋកថាសូត្រទី ១
ក្បាលទី 26 · ទំព័រ 280
ក្នុងសូត្រទី ១ នៃសមចិត្តវគ្គទី ៤ មានវិនិច្ឆ័យដូចតទៅ បទថា អសប្បុរិសភូមឹ បានដល់ ឋានៈដែលតាំងនៅនៃពួកអស្បុរស ក្នុង ភូមិនៃសប្បុរស ក៏មានន័យដូច្នេះ ។ បទថា អកតញ្ញូ បានដល់ មិនដឹង គុណបុគ្គលដែលធ្វើដល់ខ្លួន ។ បទថា អកតវេទី បានដល់ មិនដឹងគុណ ដែលអ្នកដទៃធ្វើដល់ខ្លួន ដោយធ្វើឲ្យប្រាកដ ។ បទថា ឧប្បញ្ញាតំ ប្រែថា លើកតម្កើង សរសើរ ស្ងើចសរសើរ ។ បទថា យទិទំ ប្រែថា នេះ ឬគឺ ។ បទថា អកតញ្ញុតា អកតវេទិតា បានដល់ មិនដឹងឧបការៈដែលអ្នកដទៃ ធ្វើ និងការមិនដឹងឧបការៈដែលអ្នកដទៃធ្វើឲ្យប្រាកដ គឺមិនតបគុណ ។ បទថា កេវលា ប្រែថា ទាំងអស់ ។ ក្នុងសុក្កបក្ខ គប្បីជ្រាបអត្ថតាមន័យដែល ពោលហើយនោះឯង ។