អដ្ឋកថាសូត្រទី ២

ក្បាលទី 26 · ទំព័រ 281

ក្នុងសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា មាតុ ច បិតុ ច បានដល់ មាតាអ្នកបង្កើត ១ បិតាអ្នកបង្កើត ១ ។ បទថា ឯកេន ភិក្ខវេ អង្សេន មាតរំ បរិហរេយ្យ សេចក្តីថា បុត្រគប្បីប្រណិប័តន៍មាតា ដាក់លើស្មាម្ខាង ។ បទថា ឯកេន អង្សេន បិតរំ បរិហរេយ្យ សេចក្តីថា បុត្រគប្បីប្រណិប័តន៍បិតាដាក់លើស្មាម្ខាង ។ បទថា វស្សសតាយុកោ វស្សសតាជីវី សេចក្តីថា មានអាយុដល់ ១០០ ឆ្នាំ ទ្រទ្រង់ជីវិតដល់ ១០០ ឆ្នាំ ។ មានពាក្យអធិប្បាយថា បើបុត្រគិតថា នឹងតបស្នងគុណដល់មាតាបិតា ខ្នះ ខ្នែងឲ្យមាតាបញ្ជិះក ឲ្យមាតាអង្គុយលើស្មាខាងស្តាំ ឲ្យបិតាអង្គុយលើស្មា ខាងឆ្វេង មានអាយុអស់ ១០០ ឆ្នាំ ទ្រទ្រង់ជីវិត បញ្ជិះកអស់ ១០០ ឆ្នាំ ។ បទថា សោ ច នេសំ ឧច្ឆាទនបរិមទ្ទនន្ញាបនសម្ពាហនេន សេចក្តីថា បុត្រនោះឯង គប្បីទំនុកបម្រុងមាតាបិតា ដែលអង្គុយលើចង្កួយស្មានោះឯង ដោយការអប់ក្លិនខ្លួនឲ្យក្រអូប ដើម្បីបន្ទោបង់ក្លិនស្អុយ ដោយការគក់ច្របាច់ ជើង ដើម្បីបន្ទោបង់នូវការរោយស្រពន់ ក្នុងកាលដែលរងា ឲ្យងូតទឹកក្តៅ ក្នុងកាលដែលក្តៅ ឲ្យងូតទឹកត្រជាក់ ដោយការពត់ គឺទាញដៃ និងជើង ជាដើម ។ បទថា តេ ច តត្ថេវ សេចក្តីថា មាតាបិតាទាំង ២ ក៏អង្គុយ បន្ទោបង់ឧច្ចារបស្សាវៈពីលើនោះឯង គឺលើចង្កួយស្មាទាំង ២ របស់បុត្រ នោះ ។ បទថា ន ទ្វេវ ភិក្ខវេ សេចក្តីថា ម្នាលភិក្ខុទាំងឡាយ ដោយអាការ ប្រណិប័តន៍ដល់ម្លេះ ឈ្មោះថា បុត្រនោះ បានធ្វើគុណ ឬបានតបគុណដល់