អដ្ឋកថាសូត្រទី ៣
ក្នុងសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា តេនុបសង្កមិ សេចក្តីថា ព្រាហ្មណ៍នោះបានឮមកថា ព្រះសមណគោតមឆ្លើយនូវ ពាក្យដែលអ្នកដទៃសួរ ទ្រង់មិននឿយណាយក្នុងពាក្យសួរ អញនឹងចងបញ្ញា ដែលមានកំណួច ២ ទើបបរិភោគភោជនដ៏ប្រណីត បិទទ្វារបន្ទប់ អង្គុយគិត ។ លំដាប់នោះ ព្រាហ្មណ៍មានការគិតយ៉ាងនេះថា ក្នុងទីនេះ មានសំឡេងកង រំពង ចិត្តមិនស្ងប់ អញនឹងធ្វើផ្ទះជាប់ដី ឲ្យធ្វើផ្ទះជាប់ដី ហើយចូលទៅក្នុង ផ្ទះនោះ គិតថា អញត្រូវសួរយ៉ាងនេះ ហើយនឹងឆ្លើយយ៉ាងនេះ គាត់ចង ប្រស្នា ១ កាលវិសជ្ជនាប្រស្នា ១ មិនអាចឃើញពាក្យឆ្លើយណាមួយ អស់ មួយថ្ងៃ ។ គាត់គិតដោយទំនងនេះអស់ ៤ ខែ ។ លុះកន្លងទៅ ៤ ខែ ទើបគាត់បានជួបនូវប្រស្នាដែលមានកំណួច ២ ។ បានឮថា ព្រាហ្មណ៍នោះ មានការគិតយ៉ាងនេះថា អញនឹងចូលទៅគាល់ព្រះគោតមទូលសួរថា ព្រះគោតម ដ៏ចម្រើន ជាវាទីអ្វី បើព្រះគោតមពោលថា តថាគតជាកិរិយវាទី អញនឹងសង្កត់សង្កិនព្រះសមណគោតមថា ព្រះអង្គទូន្មានឲ្យមនុស្សធ្វើអាក្រក់ គ្រប់យ៉ាង បើព្រះសមណគោតមពោលថា តថាគតជាអកិរិយវាទី អញនឹង សង្កត់សង្កិនព្រះសមណគោតមថា ព្រះអង្គមិនប្រដៅឲ្យមនុស្សធ្វើល្អ ព្រះសមណ គោតមត្រូវសួរដោយបញ្ញាដែលមានកំណួច ២ ហើយនឹងលេបមិន ចូល ខ្ជាក់មិនចេញ អញនឹងឈ្នះ ព្រះសមណគោតមនឹងចាញ់ដោយអាការ យ៉ាងនេះ ។ គាត់ក្រោកឡើង ទះដៃចេញអំពីផ្ទះដែលជាប់ដី គិតថា បុគ្គល ដែលសួរបញ្ញាបែបនេះមិនគួរទៅម្នាក់ឯង ទើបឲ្យឃោសនាពេញក្រុង ចោមរោម ទៅដោយអ្នកក្រុងទាំងមូល ចូលទៅគាល់ព្រះមានព្រះភាគដល់ទីប្រថាប់ ។ បទថា កឹវាទី ប្រែថា មានលទ្ធិអ្វី ។ ដោយបទថា កិមក្ខាយតិ ព្រាហ្មណ៍ ទូលសួរថា ទ្រង់បង្រៀនបដិបទាដល់សាវ័កដូចម្តេច ។ គ្រានោះ ព្រះមានព្រះភ