អដ្ឋកថាសូត្រទី ៤
ក្បាលទី 26 · ទំព័រ 284
ក្នុងសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា ទក្ខិណេយ្យា សេចក្តីថា ទាន លោកហៅទក្ខិណា ។ អនាថបិណ្ឌិកគហបតីសួរថា បុគ្គល បុន្មានពួកដែលគួរទទួលទាននោះ ។ ដោយបទថា សេក្ខោ នេះ លោក សម្តែងព្រះសេក្ខបុគ្គល ៧ ពួក ។ ក្នុងបទនេះ លោកសង្គ្រោះសូម្បីបុថុជ្ជន អ្នកមានសីលដោយព្រះសោតាបន្ននោះឯង ។ បទថា អាហុនេយ្យា យជមានានំ ហោន្តិ សេចក្តីថា ជាអ្នកគួរដល់របស់ដែលនាំមកបូជានៃអ្នកថ្វាយទាន គឺជាអ្នកទទួលទាន ។